Archive | July 2014

Young Women in Cambodia

Cambodia have many girl living in their cultural so they are so far from information in society. Indirectly we are Cambodia Young Women Empowerment Network that working to promote Gender in Cambodia.

Here is my action training about Power.10404079_1443791775889207_7737103074910008816_n

តើពាក្យ កម្មយើងជាពាក្យកម្មផល ឬយ៉ាងណា?

ស្ត្រី​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​ការ​ធ្វើ​បាប​ពី​ស្វាមី​របស់​ពួកគាត់​តែ​ពួកគាត់​នៅ​តែ​ទ្រាំ​រស់​នៅ​ជាមួយ ដោយ​ពួក​គាត់់​គិត​ថា ​នេះ​មក​ពី​ជាតិ​មុន​គាត់​មិន​បាន​ធ្វើ​បុណ្យ​ច្រើន​ទើប​ជាតិ​នេះ​ប៉ះ​ប្តី​កម្ម​បែប​នេះ​​ ប្រហែល​មក​ពីកម្ម​យើង​ហើយ​មើល​ទៅ។នេះ​មិន​មែន​ជា​កម្ម​ទេ! តើ​​ពេល​​ណា​​​ទើប​ស្ត្រី​មួយ​ចំនួន​លែង​និយាយ​ថា”កម្មយើង”​​​???​ ហើយ​សម្រេច​ចិត្ត​ដោយ​គ្មាន​រុញរ៉ា ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សំស្រប​សម្រាប់​ខ្លួន​ឯង​នៅ​ពេល​ដែល​ពួក​គេ​ជួប​និង​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​????ហេតុអ្វី​បាន​ជាស្ត្រី​ទាំង​នោះ​ស៊ូ​ទ្រាំ​ជាមួយ​ស្វាមី​ដែល​គ្មាន​ឧត្តម​គតិ​ក្នុង​ខ្លួន​បែប​នេះ​??

ពាក្យ​”​កម្មយើង​”​គ្រាន់​តែ​ជា​ពាក្យ​សំរាប់​អប់​រំ​ក្នុង​ព្រះពុទ្ធ​សាសនា​ដើម្បី​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងាប់​តែ​ប៉ុណ្ណោះ វា​មិន​មែន​ជា​កម្ម​ផល​ដែល​យើង​បាន​សាង​ពី​ជាតិ​មុន​នោះ​ទេ​។បើ​ផ្អែក​លើ​ទិដ្ឋ​ភាព​សង្គម​ជាក់ស្តែង​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​ធ្វើ​បាប​បង្ខិត​បង្ខំ​ដោយ​រូប​ភាព​ណា​មួយ​នោះ​ ជា​​ទង្វើរ​ដែល​ខុស​ច្បាប់ ហើយ​ពួក​គាត់​ជា​ជនរង​គ្រោះ​អាច​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ស្វែង​រក​ជំនួយ​ ឬជួយអន្តរាគមន៍​ឲ្យ​រួច​ផុត​ពី​ហិង្សា​ទាំង​នោះ អ្នក​ប្រព្រឹត្ត​ត្រូវ​តែ​ជាប់​ទោស។

ដូ​ច្នេះ​ពាក្យ “កម្មយើង” ដែល​ស្ត្រីៗ​រង​គ្រោះ​ជាច្រើន​បាន​ប្រើ​ជាមួយ​ស្វាមី​ដែល​អមនុស្សធម៌​ទាំង​នោះ វា​មិន​មែន​ជា​កម្មផល​នោះទេ តែ​វា​ជា​អំ​ពើ​ដែល​កើត​ឡើង​ដោយ​ចេតនា​របស់​ស្វាមី​នោះ​ផ្ទាល់​តែ​ម្តង។

យើង​ដឹង​ហើយ​ថាស្ត្រី​ នឹង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​គ្រប់​បែប​យ៉ាង​ ដូ​ច្នេះ​វាជា​អំពើ​រំលោភ​បំពាន​សិទ្ធិ​ដ៏​ធ្វន់​ធ្ងរ​ទៅ​លើ​ស្ត្រី​ភេទ។