Archive | October 2014

នរ​ណា​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្ញុំ​បាន​?

re20111124.214522_reuters_garment.jpgv

ដកស្រង់រូបភាពពី www.thesoutheastasiaweekly.com

 

កម្មករ​រោង​ចក្រ​ជា​ច្រើន​បាន​ដង្ហោយ​ហៅ​ឲ្យ​មាន​ការ​ជួយ​ដោះ​ស្រាយ​ចំ​ពោះ​ការ​​រំ​លោភ​បំ​ពាន​សិទ្ធិ​ការ​ងា​របស់​ពួក​គាត់​ពី​ថៅ​កែ​រោង​ចក្រ​ ដែលខណៈ​​ពេល​បច្ចុប្បន្ន​មាន​រោង​ចក្រ​ប្រមាណ​ជាង ៥៥០រោង​ចក្រ កំពុង​ដំណើរ​ការនៅ​ទូ​ទាំង​ប្រទេស​។ បើ​យោង​តាម​របាយ​ការណ៍​​មួយ​​របស់ Care-Cambodia.org​ បាន​បង្ហាញ​​ឲ្យ​​ឃើញ​ថា ​មាន​​កម្មករ​​​ប្រមាណ​​ប្រ​ហែល​ជា​ ៤៧៥.០០០នាក់ ដែល​កំពុងបំ​រើ​ការ​ងារក្នុង​វិស័យ​​វាយនភណ្ឌ​ហើយ​​ក្នុងនោះ​ភាគ​ច្រើន​ជា​កម្មការ​ណី​ដែល​មាន​ប្រមាណ​ ៩០%​កំពុង​បំរើ​ការ​ងារ​ក្នុង​វិស័យ​នេះ​។

ទន្ទឹម​និង​នេះ​ផង​ដែរ​កម្មករ​រោង​ចក្រ​ទាំង​នោះ​ក៏​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន់ និង​បញ្ហា​ប្រឈមជា​ច្រើន ដូចជាការរើសអើងក្នុងការងារ​ចាំបាច់​តែស្រី​ទើបដេរ​បាន បុរសធ្វើជាអ្នកគ្រប់គ្រងឬមេសហជីពល្អជាង (ជៀស​វាង​ការ​ទាម​ទារ​ឬ​ធ្វើ​កូដកម្ម​ផ្សេ​ងៗ) ការ​រំលោភ​ច្បាប់​ការ​ងារ​​ បញ្ឈប់​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ការមិន​អនុវត្ត​តាម​ច្បាប់​ការ​ងារ​ ការ​រំលោភ​បំពាន​កំលាំង​ពលកម្ម​តាម​រយៈ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ ឬ​លើស​ម៉ោង​ គ្មាន​ពេល​សំរាក់​ត្រឹម​ត្រូវ​ក្នុង​ម៉ោងធ្វើ​ការ​ ការរំលោភបំពានសិទ្ធិរបស់ពួកគាត់​ក្នុង​ការ​ទទួល​បាន​ពត៌​មាន​និង​សម្រេច​ចិត្ត​ផ្សេងៗ ​ការ​កេញ​ប្រវ័ញ្ច​ផល​ប្រយោជន៍​និង​​កំលាំង​លពល​កម្ម​ជាដើម ពី​សំណាក់​ថៅ​កែ​រោង​ចក្រ អ្នក​គ្រប់គ្រង និង​​សហជីព​មួយ​ចំនួន​ដែល​ជា​អ្នក​ការ​ពារ​សិទ្ធិ​របស់​គាត់​តែ​ម្តង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ដែល​​រង​គ្រោះ​បំផុត​គឺ​ស្ត្រី។

ជាក់​​ស្តែង​​មាន​ស្រី្ត​មួយ​ចំនួន​ដែល​បាន​ធ្វើ​ការ​ចក្រ​មួយក​ន្លែង​នៅ​ស្ទឹង​មាន​ជ័យ​អស់រយៈ​ពេល​ជាង​៣​ ទៅ ៤ឆ្នាំ​បាន​ត្អូញ​ត្អែរ​ថា ​” ខ្ញុំធ្វើតាំង​ពី​ប្រាក់ខែ​គោល​ត្រឹម​ ៦០ដុលា ​រហូត​ដល់ ១០០ដុលា​ ពេល​ប្រាក់​ខែ​បាន​១០០​ដុលា​គេ​បន្ថែម​ការងារ​កាន់​តែ​ច្រើន​ដែរ ពី​មុន​ក្នុង​១ថ្ងៃ​គេ​កំ​ណត់​ដេរ​ខោ​ឲ្យ​បាន​ ៥០ ទៅ​៦០ ខោ​​តែឥឡូវ គេ​កំណត់់​ដេរ​ឲ្យ​បាន​​១០០ ទៅ​១៥០​ខោ បើដេរមិនបានគេស្តីឲ្យ ឬ​កាត់​លុយ​ក៏​មាន មនុស្ស​មិន​មែន​ម៉ា​ស៊ីន​ទេ“។ ទាក់​ទង​និង​រឿង​នេះ​ទោះ​បី​ជា​មាន​ការ​ទាម​ទារ​យ៉ាង​ណា​ក៍​ដោយ​ការ​កេញ​ប្រវ័ញ្ច​កំលាំង​ពល​កម្ម​ នៅ​តែ​បន្ត​កើត​មាន​តាម​រយៈ​រូប​ភាព​ជា​ច្រើនរួម​មាន បន្ថែមចំនួន​​ការដេ​រ រិ​ទ្ធ​ត្បិត​ពេលវេលា​ ឬមនុស្ស​ម្នាក់​ធ្វើ​ការ​ពីរបី​មុខ​តែម្នាក់​ឯង​ក្នុង​ពេល​តែ​មួយ​។ល។

លើ​​សពី​នេះ​​​មាន​នារី​ម្នាក់សុំមិន​បញ្ចេញ​​ឈ្មោះ​​ធ្វើ​​ការ​​នៅ​​រោង​​ចក្រ​មួយ​ផ្សេង​ទៀត​នៅ​ស្ចឹង​មាន​ជ័យ​ដដែល ដែល​​សហជីព​​ទទួល​​លុយ​ពី​និយោជក់​បាន​និយាយ​ថា “សហជីព​របស់ខ្ញុំ​ពិបាក​ណាស់​ ហើយស្ទាវទៀត ​ពេល​​ឲ្យ​​ជួយ​ដោះ​ស្រាយ​បញ្ហា​ម្តងៗ គឺ​តែង​តែ​ស្តី​បន្ទោស​កម្មករ​ពី​ការ​យក​រឿង​ហេតុ​នៅ​ក្នុង​រោង​ចក្រ​ទៅ​ប្រាប់​ ថែម​ទាំង​មិន​ជួយ​ដោះ​ទៀតឲ្យ​តែ​រឿង​បះពាល់​ដល់​ផល​ប្រយោជន៍​​រោង​​ចក្រ និង​ថៅកែ។ គាត់​បន្ថែម​ទៀត​ថា“សហជីព​ខ្លះ​ទៀត​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទោះ​បី​មិន​យក​លុយ​ចិន ក៏​ខ្លាច​ចិន​ដក​ដំណែង​ដែរ“។​ បើដូច្នេះ​តើ​ការ​ដោះ​ស្រាយ​មាន​ភាព​យុត្តិធម៌​សំរាប់​កម្មករ​ដែរ​ឬ​ទេ បើសហជីពមួយ​​ចំនួន​ស្ថិត​នៅ​ក្រោម​អំណាច​ និង​ទឹក​ប្រាក់​របស់​ថៅ​កែ​រោង​ចក្រ​បែប​នេះ?

ក្នុងនោះ​ផង​ដែរ​ មាន​នារី​ម្នាក់​ទៀត​ដែល​ធ្វើការ​ក្នុង​រោង​ចក្រ​ក្បែ​គ្នា​នោះ​និយាយ​ថា “សហជីព​របស់​ខ្ញុំ​មិន​តឹង​តែង​ពេក​ទេ តែ​ពិបាក​រឿង​បន្ទប់​ទឹកឲ្យ​តែ​ចេញ​ចូល​លើស​ពីរ​បី​ដង តែង​តែ​សួរ ឬ​ស្តីឲ្យ​ហើយ។​ ហើយ​អ្វី​ដែល​ពិបាក​បំផុត​គឺ​គ្រូ​ពេទ្យ​សម្តី​អាក្រក់​ណាស់ និង​មិន​មាន​ថ្នាំ​ប្រើប្រាស់​គ្រប់​គ្រាន់​នោះទេ​​ពេល​មាន​មនុស្ស​ឈឺ​ម្តងៗ ហើយ​គ្រាន់​តែ​យក​អ្នក​សន្លាប់​ទៅ​ដាក់​លើ​គ្រែ​ពេទ្យ និង​យក​ព្រេង​ក្រឡា​មក​កោស​ខ្យល់​ឲ្យ ​​គាត់​មិន​ឲ្យ​ដាក់​លើ​គ្រែ​ពេទ្យ​​នោះ​​ទេ​ខ្លាច​ស្អុយ ពិបាក​ណាស់​ធ្វើ​អី​ក៏​ហាមៗ ​ក្រែងគ្រែពេទ្យនៅទីនេះទុកសំរាប់ដាក់មើលកម្មកររោងចក្រដែលឈឺហែ៎​”។​ ​ជា​ការពិត​រោងចក្រ​មួយ​ចំនួន​មើល​ពី​សំបក​ក្រៅ​ហាក់​ដូច​ជា​គោរព​ច្បាប់​ការងារ​បាន​ល្អណាស់​តែ​នៅ​ខាង​ក្នុង​វិញ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ពលក​ម្មយ៉ាង​ធ្ងន់​ធ្ងរ​លើ​កម្មករ​ កម្ម​ការណី​ក្នុងពេលកំពុងធ្វើការ។

ទាក់​ទិន​និង​​រឿង​នេះ​ពួក​គាត់​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ការទាម​ទារ​ឲ្យ សហជីពជួយ​ដោះ​ស្រាយ​បញ្ហា​របស់​​ពួក​គាត់​ដោយ​យុត្តិធម៌​ និង​​​ថៅ​កែ​រោង​ចក្រ​អនុវត្ត​ច្បាប់​ការ​ងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​​ដូច​ជា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ពួក​​តាត់​ឲ្យ​បាន​សមរម្យ​​​ ​មាន​​ការ​ការ​ពារ​សិទ្ធិ​របស់​ពួក​គាត់ក្នុងពេលបំពេញការងារ​ ការ​ទទួល​​​បាន​ព័ត៌​មាន​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ដែល​គាត់​ទទួល​បាន​ និងបញ្ហា​សង្គម​នានា​។

 

Advertisements

ស្រីចាំបាច់តែមានព្រហ្មចារីឬទើបបុរសទទួលយកមកធ្វើជាប្រពន្ធ!

បច្ចុប្ប​នេះ​យើង​ឃើញ​ថាយុវ័យ​មាន​ការយល់​ដឹង​ច្រើន​ពី​បញ្ហា​សង្គម និង​ចូលចិត្ត​ប្រលោក​ក្នុង​ល្បែង​ស្នេហា ដើម្បី​ចង់​ដឹង​ពីរស់​ជាតិ​ពេល​មាន​សង្សា​​​ជួន​​កាល​​ការ​ស្បាយ​ភ្លេច​ខ្លួន​របស់​ពួក​គាត់​អាច​ជ្រុល​ខ្លួន​រហូត​ឈាន​ដល់​ការ​រួម​ភេទ​ក៏​មាន។ ការ​​សប្បាយ​​និង​ភាព​​និយម​​ទំនើប​​របស់​​យុវ័យ​​នេះ​​បាន​ធ្វើ​​ឲ្យ​​ស្រ្តី​​ជា​​ច្រើន​​បាន​​បាត់​​បង់​​ព្រហ្ម​​ចារី ក្រោយ​​​ពេល​​​ពួក​គាត់​​អស់​​ព្រហ្ម​ចា​រី​ ពេល​នោះ​​សង្គម​​ក៏​​ចាប់​​ផ្តើម​​វាយ​តម្លៃ​​ភ្លាម ដោយ​គិត​ថា​ស្ត្រី​​​នោះ​​មិន​​ល្អ ចិត្ត​​ងាយ​​មិន​​ចេះ​​​ឲ្យ​​តម្លៃ​​ខ្លួន តើត​​ត្រឹម​​ត្រូវ​​​ដែរ​​ឬទេ ​សង្គម​​ឲ្យ​តម្លៃ​​បែប​​នេះ ហើយ​​​ត​ម្លៃ​​​របស់​​​​ស្ត្រី​​​ស្ថិត​​​នៅ​​​លើ​​​ព្រហ្ម​​ចារី​​​ឬ​?​ ចុះ​​វា​ជា​​ការ​ដាក់​​បន្ទុក​​ដល់​​បុ​រ​​ស​​ដែរ​​ឬ​ទេ​ក្នុង​ការ​ស្វែង​រក​​ស្រ្តី​​ដែល​មាន​ព្រហ្មចារី​កម​​ធ្វើ​​ជា​ប្រពន្ធ​?​

វា​​មិន​​​អាច​​​ទៅ​​​រួច​​ឡើង​​បើ​​គ្មាន​​ការ​​ចូល​​រួម​​ពី​​បុរស នេះ​​បង្ហាញ​​ឲ្យ​​ឃើញ​​ថា​​ជា​​កា​រ​​រើស​​អើង​​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​ស្រ្តី​នៅ​ក្នុង​សង្គម ​បើ​ក្រ​លើក​មើល​ឲ្យ​កាន់​តែ​ជ្រៅ​​ទៅ​ក៏​បានបង្ហាញពី​គំ​នាប​សង្គាត់​យ៉ាង​ខ្លាំង​ដល់​បុរស​ក្នុង​ការ​ស្វែង​រក​ភរិយា​ដែល​នៅ​ព្រហ្ម​ចារី ​យើង​ត្រូវ​យល់​ថា​ការ​រស់​នៅ​ជា​មួយ​នារី​​ ឬ​បុរស​ដែល​ខ្លួន​ស្រលាញ់ មិន​មែន​ស្ថិត​នៅ​លើ​ព្រហ្ម​ចារី​ទេ  វា​ស្ថិត​​នៅ​ត្រង់​ថា​បុ​​រស និង​ស្ត្រី​នោះ​អាច​រស់​ជាមួយ​គ្នា​បាន​ចុះសម្រុង​គ្នាដែរឬទេ​ហ៊ានបង្ហាញ​ពីតម្រូវ​ការ​ផ្សេងៗទៅកាន់ដៃគូរទៅវិញទៅមក និង​មាន​ការ​យក​យល់​ អធ្យា​ស្រ័យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រវាង​គ្នា​និង​គ្នា​ឬទេ។

ព្រហ្ម​ចាររី​គ្រាន់​តែជា​តម្លៃ​មួយ​ដែល​សង្គម​​បាន​​ឲ្យ​តាម​រយៈ​ប្រពៃ​ណី​ទំ​នៀម​ទំ​លាប់​តែ​ប៉ុណ្ណោះ​ សំ​ខាន់​ត្រង់​ថា​នារី​នោះ​គាត់​លះ​បង់​ភាព​បរិសុទ្ធ​របស់​គាត់​ដើម្បី​អ្វី​ គាត់​ឲ្រ​តម្លៃ​ខ្លួន​របស់​គាត់​ប៉ុណ្ណា មិន​អាស្រ័យ​លើ​បុរស​ ឬសង្គម​​ជា​អ្នក​ឲ្យ​តម្លៃ​ឡើយ​។ ពេល​ខ្លះ​បុរសៗ​​គួ​តែ​គិត​ដែរ​ថា តើ​នរ​ណា​ធ្វើ​ឲ្យ​ស្រ្តី​ទាំង​នោះ​​បាត់​​បង់​ព្រហ្ម​ចារី​ ចុះ​បុរសដែល​ទាម​ទារ​ភាព​បរសុទ្ធ​ពីស្រ្តី​​​នោះ​ នៅ​មាន​ភាព​បរិ​សុទ្ធ​ដែរ​ទេ​។

ឯទៅណាកិត្តិយសជនរងគ្រោះ?

ស្ត្រី​ជាច្រើន​ដែលរង​គ្រោះដោយ​អំពើ​ហិង្សា​ដោយសារ​ការ​រំលោភ​បំពាន​ផ្លវ​ភេទ​ តែង​តែត្រូវ​បាន​ផ្សាយ​ជាសាធានរណៈ ដែល​បង្ហា​ញ​នូវ​អត្ត​សញ្ញាណ​យ៉ាង​ច្បាស់​​នៃ​ជនរងគ្រោះ​ គឺធ្វើ​យ៉ាង​ណាឲ្យ​តែ​ព័ត៌​មាន​របស់​គេមាន​រូប​ភាព​ចាប់​អារម្មណ៍​ និង​ទាក់​ទាញ​អ្នក​អាន​។ តើ​​ទង្វើ​រ​ទាំង​នេះ​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ​នៃ​បុគ្គល​រងគ្រោះ​និង​សង្គម?

ការផ្សព្វផ្សាយ​ព័ត៌មាន​ ​មានសារៈ​សំខាន់​ណាស់​ដើម្បី​ឲ្យ​សង្គម​បាន​ទទួល​ព័ត៌​មាន​ថ្មី ព្រឹត្តិ​ការណ៍​ទាន់​ហេតុ​ការណ៍​ និង​រឿងរាវ​ផ្សេងៗ​ដែល​ពាក់​​ព័ន្ធ​​នឹង​សង្គម​​រស់​នៅ ប៉ុន្តែ​យើង​ឃើញ​ថា​អ្នក​ផ្សព្វផ្សាយ​ព័ត៌​មានមួយ​ចំនួន​ ដូច​ជា​ពុំ​បាន​គិត​ពីផល​ប៉ះពាល់​ដល់​កេ​ត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​ នៃ​អ្នក​ពាក់​ព័ន្ធក្នុង​សង្គម ក៏ដូចជាអាជីពរបស់​ខ្លួន​​ទាល់​តែ​សោះ។ ជាក់​ស្តែង​ដូច​ជារឿង​និសិ្សត​ម្នាក់ ត្រូវ​បាន​ជនដៃ​ដល់​វាយ​បង្ខំ ចាប់រំ​លោភ​រហូត​ស្លាប់ ហើយ​យក​សព​ទៅ បោះ​ចោល​ក្នុង​ទឹក​ទន្លេ ត្រូវ​ផ្សាយ​ជា​សាធារណៈ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​នូវ រូប​ភាព​អាត្រាត​កាយ​របស់​នាង នេះ​ជារឿង​មួយ​ដែល​យើង​ពុំ​អាច​ទទួល​យក​បាន​ឡើយ ព្រោះ​វាប៉ះ​​ពាល់​យ៉ា​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​នៃ​សាកសព និង​សេចក្តី​ថ្លៃថ្នូរ​សង្គម​ទាំង​មូល។

ដូចនេះ​ សូម​អ្នកផ្សព្វផ្សាយ​ព័តមាន​ទាំង​ឡាយ មេត្តត្រួត​ពិនិត្យ​ឲ្យបាន​ច្បាស់ និង​​គោរព​ក្រម​សីល​ធម៌ និង​វិជ្ជា​ជីវ​របស់​ខ្លួនឲ្យបាន​ត្រឹម​ត្រូវ មុន​​ពេល​ធ្វើ​ការ​ចុះ​​ផ្សាយ​​ជា​​សាធារណៈ​ នូវ​រូភាព​ដែល​ពាក់​ព័ន្ធ។ ម្យ៉ាង​វិញ​ទៀត​សូម​ស្នើ​ដល់​ក្រសួង​ព័ត៌​មាន មេត្តា​ត្រួត​ពិត្យ និង​ចាត់​វិធាន​ការ​ទៅ​លើស្ថាប័ន​ព័ត៌មាន ឬ​អ្នក​ផ្សព្វផ្សាយ​​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌​មាន​ដោយ​គ្មាន​ក្រមសីលធម៌ និង​មិនប្រកាន់ខ្ជាប់​នូវ​វិជ្ជា​ជីវៈរបស់​ខ្លួន​ ដើម្បី​ជៀស​វាង​ការ​ស្វែង​រក​ផល​ប្រយោជន៍​ខុស​សិលធម៌​។

ហេតុអ្វី​​ស្ត្រី​​ភាគ​​ច្រើន​​នៅ​​រុញ​រា​​មិន​​ព្រម​​លែង​​ប្តី​​នៅ​​ពេល​​មាន​​អំ​ពើ​ហិង្សា​​នៅ​​ក្នុង​​គ្រួសារ?

ស្ត្រី​​​ភាគ​​​​​​​​​​ច្រើន​​នៅ​​កម្ពុជា​​តែង​​តែ​​​រង​​គ្រោះ​​ដោយ​​សារ​​អំ​ពើ​ហិង្សា ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសេដ្ឋកិច្ច​ ​ជា​​ពិសេស​​ស្ត្រី​​នៅ​​តាម​​ជនបទ។ ជួន​​កាល​​ស្រ្តី​​ជា​ ជនរង​​គ្រោះ​ទាំងនោះ​​​ក៏​​ជា​​អ្នក​​​រក​​ស៊ី​​​ចញ្ចឹម​​គ្រួសារ​ផងដែរ​ ប៉ុន្តែ​​នៅ​​ពេល​​ប្តី​​វាយ​​ធ្វើ​​បាប ឬយក​​លុយ​​ដែលខ្លួន​​​រក​​បាន​អស់ និង​បង្ខំ​គំរាមកំហែងផ្សេងៗ ដោយ​ធ្វើ​ឲ្យ​ប្រពន្ធ​នៅ​តែង​គិត​ថា​ទោះ​បី​យ៉ាង​ណា​ក៏​​ជា​​ប្តី​​ប្រពន្ធ​​ទៅហើយ នេះជាហេតុធ្វើឲ្យស្រ្តី​ជា​ច្រើន​រុញរាចិត្ត​​នៅ​​តែ​​មិន​​​ប្តឹង​​ទៅ​​សមត្ថ​​កិច្ច ឬ​​អ្នក​​ដែល​​អាច​​ជួ​យ​​​ដោះ​​​ស្រាយ​​​នៅពេលជួបបញ្ហាទាំនេះ​ ​​ជួន​កាល​​ពេលខ្លះ​អ្នក​ជិត​ខាង​ជួយ​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះ​ស្រាយជំនួសគាត់ តែ​បែ​ជាស្ត្រីនោះនិយាយ​ការ​ពារ​ប្តី​របស់​គាត់​ទៅ​វិញ ​ ភាពសាំញ៉ាំការកើតឡើងដដែលៗបែបនោះធ្វើឲ្យបុរសដែលជាប្តី​កាន់តែបានចិត្តក្នុង​ការ​ធ្វើ​បាប​ប្រពន្ធ​ដោយ​ហិង្សា​គ្រប់​រូប​ភាព​គ្មាន​ខ្លាច​រអារ​ឡើយ។

ជាក់​ស្តែង​មាន​ប្តី​ប្រពន្ធ​​មួយ​​គូ​បាន​​ប្រើ​​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ខណៈ​​ពេល​ដែល​ប្តី​កំពុង​វ៉ាយ​ប្រពន្ធ សមត្ថ​កិច្ច​ក៏បាន​មក​ចាប់​ខ្លួន​ ប្រពន្ធ​ឃើញ ដូចនេះ​ ក៏ស្រែក​ថា “​អាណា​ទៅ​ប្តឹងប៉ូលីសមក​ចាប់ប្តី​អញ” ​ថែម​​ទាំង​ចេរគេទៀត រូប​ភាព​ទាំង​នេះ​ជា​​ហេតុ​ធ្វើ​ឲ្រ​អ្នក​ជិត​ខាង​លែរវីរល់ជាមួយគិតថានេះជាទំលាប់​នៅ​ក្នុង​គ្រួសារ​មួយ​ចំនួន ។ ជាទូ​ទៅ​មូល​​ហេតុ​ដែល​​មាន​​អំពើ​​ហិង្សា​​នៅ​ក្នុង​​គ្រួសារ​​ដោយសារ​ តែការរអូររតម ការលេងល្បែង ការផឹកគ្រឿងស្រវឹង ការមិនយល់ចិត្តគ្នា មិនចេះអនុគ្រោះ និង មជ្ឈដ្ឋាននៅជុំវិញខ្លួន ជាពិសេសមិនបានយល់ដឹងពីច្បាប់​ និងខ្វះការទទួលបានព័ត៌មានពីសង្គម។

បើ​យើង​ក្រលើក​មើល​ផ្ទាល់ ក្នុង​ជីវ​ភាព​រស់​​នៅ​របស់​គាត់​​ យើង​ឃើញ​ថា​មូល​​ហេតុ​​ដែល​​គាត់​នៅ​តែ ទ្រាំ​រស់​នៅ​ជាមួយ​ដោយ​សារ ទំ​នៀម​ទំ​លាប់​ប្រពៃណី​ការ​​មើល​​ងាយ​​ពី​​អ្នក​នៅ​ជុំ​វិញ​នៅ​ពេល​គ្មាន​ប្តី ឬប្តី​ជាប់​គុកអត់​​មានអ្នក​រក​​ស៊ី​ច​ញ្ចឹម​​គ្រួសារ​ អត់​មានអ្នក​​ទី​ពឹង ដើម្បីជា​ជំហ៊រ​​នៅ​ក្នុង​​គ្រួសារ​ ការខ្វះការ​យល់​ដឹងរបស់ជនរងគ្រោះ ការមិនឲ្យតម្លៃនិងលើកទឹកចិត្តពីសង្គម ​មិន​មាន​​ដំណោះ​ស្រាយពី តុលាការ ឬការ​គំរាម​កំហែង​ផ្សេងៗ ​… ដែលបណ្តាលឲ្យ​ពួក​គាត់​មាន​តែ​បន្ត​រស់​នៅជាមួយ​។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្ត្រី​មាន​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​រុញ​រា?