នរ​ណា​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្ញុំ​បាន​?

re20111124.214522_reuters_garment.jpgv

ដកស្រង់រូបភាពពី www.thesoutheastasiaweekly.com

 

កម្មករ​រោង​ចក្រ​ជា​ច្រើន​បាន​ដង្ហោយ​ហៅ​ឲ្យ​មាន​ការ​ជួយ​ដោះ​ស្រាយ​ចំ​ពោះ​ការ​​រំ​លោភ​បំ​ពាន​សិទ្ធិ​ការ​ងា​របស់​ពួក​គាត់​ពី​ថៅ​កែ​រោង​ចក្រ​ ដែលខណៈ​​ពេល​បច្ចុប្បន្ន​មាន​រោង​ចក្រ​ប្រមាណ​ជាង ៥៥០រោង​ចក្រ កំពុង​ដំណើរ​ការនៅ​ទូ​ទាំង​ប្រទេស​។ បើ​យោង​តាម​របាយ​ការណ៍​​មួយ​​របស់ Care-Cambodia.org​ បាន​បង្ហាញ​​ឲ្យ​​ឃើញ​ថា ​មាន​​កម្មករ​​​ប្រមាណ​​ប្រ​ហែល​ជា​ ៤៧៥.០០០នាក់ ដែល​កំពុងបំ​រើ​ការ​ងារក្នុង​វិស័យ​​វាយនភណ្ឌ​ហើយ​​ក្នុងនោះ​ភាគ​ច្រើន​ជា​កម្មការ​ណី​ដែល​មាន​ប្រមាណ​ ៩០%​កំពុង​បំរើ​ការ​ងារ​ក្នុង​វិស័យ​នេះ​។

ទន្ទឹម​និង​នេះ​ផង​ដែរ​កម្មករ​រោង​ចក្រ​ទាំង​នោះ​ក៏​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន់ និង​បញ្ហា​ប្រឈមជា​ច្រើន ដូចជាការរើសអើងក្នុងការងារ​ចាំបាច់​តែស្រី​ទើបដេរ​បាន បុរសធ្វើជាអ្នកគ្រប់គ្រងឬមេសហជីពល្អជាង (ជៀស​វាង​ការ​ទាម​ទារ​ឬ​ធ្វើ​កូដកម្ម​ផ្សេ​ងៗ) ការ​រំលោភ​ច្បាប់​ការ​ងារ​​ បញ្ឈប់​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ការមិន​អនុវត្ត​តាម​ច្បាប់​ការ​ងារ​ ការ​រំលោភ​បំពាន​កំលាំង​ពលកម្ម​តាម​រយៈ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ ឬ​លើស​ម៉ោង​ គ្មាន​ពេល​សំរាក់​ត្រឹម​ត្រូវ​ក្នុង​ម៉ោងធ្វើ​ការ​ ការរំលោភបំពានសិទ្ធិរបស់ពួកគាត់​ក្នុង​ការ​ទទួល​បាន​ពត៌​មាន​និង​សម្រេច​ចិត្ត​ផ្សេងៗ ​ការ​កេញ​ប្រវ័ញ្ច​ផល​ប្រយោជន៍​និង​​កំលាំង​លពល​កម្ម​ជាដើម ពី​សំណាក់​ថៅ​កែ​រោង​ចក្រ អ្នក​គ្រប់គ្រង និង​​សហជីព​មួយ​ចំនួន​ដែល​ជា​អ្នក​ការ​ពារ​សិទ្ធិ​របស់​គាត់​តែ​ម្តង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ដែល​​រង​គ្រោះ​បំផុត​គឺ​ស្ត្រី។

ជាក់​​ស្តែង​​មាន​ស្រី្ត​មួយ​ចំនួន​ដែល​បាន​ធ្វើ​ការ​ចក្រ​មួយក​ន្លែង​នៅ​ស្ទឹង​មាន​ជ័យ​អស់រយៈ​ពេល​ជាង​៣​ ទៅ ៤ឆ្នាំ​បាន​ត្អូញ​ត្អែរ​ថា ​” ខ្ញុំធ្វើតាំង​ពី​ប្រាក់ខែ​គោល​ត្រឹម​ ៦០ដុលា ​រហូត​ដល់ ១០០ដុលា​ ពេល​ប្រាក់​ខែ​បាន​១០០​ដុលា​គេ​បន្ថែម​ការងារ​កាន់​តែ​ច្រើន​ដែរ ពី​មុន​ក្នុង​១ថ្ងៃ​គេ​កំ​ណត់​ដេរ​ខោ​ឲ្យ​បាន​ ៥០ ទៅ​៦០ ខោ​​តែឥឡូវ គេ​កំណត់់​ដេរ​ឲ្យ​បាន​​១០០ ទៅ​១៥០​ខោ បើដេរមិនបានគេស្តីឲ្យ ឬ​កាត់​លុយ​ក៏​មាន មនុស្ស​មិន​មែន​ម៉ា​ស៊ីន​ទេ“។ ទាក់​ទង​និង​រឿង​នេះ​ទោះ​បី​ជា​មាន​ការ​ទាម​ទារ​យ៉ាង​ណា​ក៍​ដោយ​ការ​កេញ​ប្រវ័ញ្ច​កំលាំង​ពល​កម្ម​ នៅ​តែ​បន្ត​កើត​មាន​តាម​រយៈ​រូប​ភាព​ជា​ច្រើនរួម​មាន បន្ថែមចំនួន​​ការដេ​រ រិ​ទ្ធ​ត្បិត​ពេលវេលា​ ឬមនុស្ស​ម្នាក់​ធ្វើ​ការ​ពីរបី​មុខ​តែម្នាក់​ឯង​ក្នុង​ពេល​តែ​មួយ​។ល។

លើ​​សពី​នេះ​​​មាន​នារី​ម្នាក់សុំមិន​បញ្ចេញ​​ឈ្មោះ​​ធ្វើ​​ការ​​នៅ​​រោង​​ចក្រ​មួយ​ផ្សេង​ទៀត​នៅ​ស្ចឹង​មាន​ជ័យ​ដដែល ដែល​​សហជីព​​ទទួល​​លុយ​ពី​និយោជក់​បាន​និយាយ​ថា “សហជីព​របស់ខ្ញុំ​ពិបាក​ណាស់​ ហើយស្ទាវទៀត ​ពេល​​ឲ្យ​​ជួយ​ដោះ​ស្រាយ​បញ្ហា​ម្តងៗ គឺ​តែង​តែ​ស្តី​បន្ទោស​កម្មករ​ពី​ការ​យក​រឿង​ហេតុ​នៅ​ក្នុង​រោង​ចក្រ​ទៅ​ប្រាប់​ ថែម​ទាំង​មិន​ជួយ​ដោះ​ទៀតឲ្យ​តែ​រឿង​បះពាល់​ដល់​ផល​ប្រយោជន៍​​រោង​​ចក្រ និង​ថៅកែ។ គាត់​បន្ថែម​ទៀត​ថា“សហជីព​ខ្លះ​ទៀត​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទោះ​បី​មិន​យក​លុយ​ចិន ក៏​ខ្លាច​ចិន​ដក​ដំណែង​ដែរ“។​ បើដូច្នេះ​តើ​ការ​ដោះ​ស្រាយ​មាន​ភាព​យុត្តិធម៌​សំរាប់​កម្មករ​ដែរ​ឬ​ទេ បើសហជីពមួយ​​ចំនួន​ស្ថិត​នៅ​ក្រោម​អំណាច​ និង​ទឹក​ប្រាក់​របស់​ថៅ​កែ​រោង​ចក្រ​បែប​នេះ?

ក្នុងនោះ​ផង​ដែរ​ មាន​នារី​ម្នាក់​ទៀត​ដែល​ធ្វើការ​ក្នុង​រោង​ចក្រ​ក្បែ​គ្នា​នោះ​និយាយ​ថា “សហជីព​របស់​ខ្ញុំ​មិន​តឹង​តែង​ពេក​ទេ តែ​ពិបាក​រឿង​បន្ទប់​ទឹកឲ្យ​តែ​ចេញ​ចូល​លើស​ពីរ​បី​ដង តែង​តែ​សួរ ឬ​ស្តីឲ្យ​ហើយ។​ ហើយ​អ្វី​ដែល​ពិបាក​បំផុត​គឺ​គ្រូ​ពេទ្យ​សម្តី​អាក្រក់​ណាស់ និង​មិន​មាន​ថ្នាំ​ប្រើប្រាស់​គ្រប់​គ្រាន់​នោះទេ​​ពេល​មាន​មនុស្ស​ឈឺ​ម្តងៗ ហើយ​គ្រាន់​តែ​យក​អ្នក​សន្លាប់​ទៅ​ដាក់​លើ​គ្រែ​ពេទ្យ និង​យក​ព្រេង​ក្រឡា​មក​កោស​ខ្យល់​ឲ្យ ​​គាត់​មិន​ឲ្យ​ដាក់​លើ​គ្រែ​ពេទ្យ​​នោះ​​ទេ​ខ្លាច​ស្អុយ ពិបាក​ណាស់​ធ្វើ​អី​ក៏​ហាមៗ ​ក្រែងគ្រែពេទ្យនៅទីនេះទុកសំរាប់ដាក់មើលកម្មកររោងចក្រដែលឈឺហែ៎​”។​ ​ជា​ការពិត​រោងចក្រ​មួយ​ចំនួន​មើល​ពី​សំបក​ក្រៅ​ហាក់​ដូច​ជា​គោរព​ច្បាប់​ការងារ​បាន​ល្អណាស់​តែ​នៅ​ខាង​ក្នុង​វិញ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ពលក​ម្មយ៉ាង​ធ្ងន់​ធ្ងរ​លើ​កម្មករ​ កម្ម​ការណី​ក្នុងពេលកំពុងធ្វើការ។

ទាក់​ទិន​និង​​រឿង​នេះ​ពួក​គាត់​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ការទាម​ទារ​ឲ្យ សហជីពជួយ​ដោះ​ស្រាយ​បញ្ហា​របស់​​ពួក​គាត់​ដោយ​យុត្តិធម៌​ និង​​​ថៅ​កែ​រោង​ចក្រ​អនុវត្ត​ច្បាប់​ការ​ងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​​ដូច​ជា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ពួក​​តាត់​ឲ្យ​បាន​សមរម្យ​​​ ​មាន​​ការ​ការ​ពារ​សិទ្ធិ​របស់​ពួក​គាត់ក្នុងពេលបំពេញការងារ​ ការ​ទទួល​​​បាន​ព័ត៌​មាន​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ដែល​គាត់​ទទួល​បាន​ និងបញ្ហា​សង្គម​នានា​។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s