អំពើហិង្សាមិនមែនជារឿងទំលាប់ក្នុងគ្រួសារ

321domesticviolence-1-big

ដកស្រងពីៈ   http://www.licadho-cambodia.org/album/files/321domesticviolence-1-big.jpg
អំពើ​ហិង្សា​តែង​កើត​មាន​ឡើង​នៅ​គ្រប់​ទីក​ន្លែង​ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោះ​ស្រាយ​ពី​អាជ្ញាធរ​នោះ​ទេ ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​សារ​តែ​ការ​យល់​ឃើញ​ពី​សង្គម​និង​អ្នក​រស់​នៅ​ជុំវិញ​យល់​ថា​វា​ជា​រឿង​កើត​ឡើង​ជា​ទំលាប់​។

ជា​ការ​ពិត​ណាស់​ក្រោយ​ពេល​គ្រួសារ​មួយ​ឈ្លោះ​ប្រកែក​ហើយ​តែង​តែ​ត្រូវ​គ្នា ជា​រឿង​ធម្មតា​ព្រោះ​វា​ទំលាប់​នៅ​ក្នុង​សង្គម​ បែប​នេះ​ហើយ​ទើប អាជ្ញា​ធរ និង​អ្នក​នៅ​ជុំវិញ​គិត​ថា​ជា​រឿង​ទំលាប់​ទៅ​ហើយ ប៉ុន្តែ​​​ហ​ដូច​​ជា​​មិន​​បាន​​មើល​​ឲ្យ​​ស៊ី​ជម្រៅ​​ពី​​ហិង្សា​​ទាំង​​នោះ​​ទេ បែ​​ជា​​ទុក​​ចោល​​ដោយ​​​​ពុំ​​មាន​​ការ​​ដោះ​​ស្រាយ​ បើ​​គ្មាន​​ការ​​ប្តឹង​​ពី​​សមី​​ខ្លួន​​ដែល​​រង​​គ្រោះ ឬ​សាច់​​ញ្ញាត​។

ជា​​ទូទៅ​អំពើ​ហិង្សា​ចេះតែ​កើន​ឡើង​ដោយ​សារ​តែ​អា​ជ្ញាធរ​មិន​សូវ​​អើ​ពើ ព្រោះ​គ្មាន​អ្នក​ប្តឹង​ប្តល់។ ដូ​ច្នេះ​​ហើយ​​ជន​​ដៃ​​ដល់​​កាន់​​តែ​​មិន​​ខ្លាច​​រអា​​​និង​​ការ​​ប្រ​ព្រឹត្ត​ រហូត​​ធ្វើ​​ឲ្យ​សង្គម ឬ​​មនុស្ស​មួយ​ក្រុម​យល់​ច្រលំថា​អំពិ​​ហិង្សា​ជារឿង​គ្រួសារ​ទៅ​វិញ តាម​ពិត​អំពើ​ហិង្សា​មិន​មែន​ជា​ទំលាប់​កើត​ហើយ​បាត់​ទៅ​វិញ​នោះ​ទេ វា​ជា​បញ្ហា​សង្គម​ទាំង​មូល​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​ដោះ​ស្រាយ ដើម្បី​លុ​បំ​បាត់​អំពើ​ហិង្សា​បាន​លោះ​ត្រា​តែ​មាន​ការ​ចូល​រួម​សហការ​ជា ពី​អ្នក​​ពាក់​ព័ន្ធ អាជ្ញ​ធរ​មាន​សមត្ថ​កិច្ច និង​យើង​ទាំង​អស់​គ្នា។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s