Archive | January 2015

ចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់អំពើហិង្សាលើស្រី

ការ​ប្រមូល​ផ្តុំ​សម្លេង​គឺ​ជារឿង​ដ៏សំខាន់​ក្នុង​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាជន​ដែល​នៅ​ជុំវិញ​ និង​អ្នក​ពាក់​ព័ន្ធ ដើ​ម្បី​ឲ្យសម្លេង​របស់​យើង​មាន​ប្រសិទ្ធិ​ភាព​ ក្នុង​​ការទាម​ទារ​ឲ្យ​មនុស្ស​គ្រប់​រូប​ឈប់​ប្រើ​ប្រាស់​ហិង្សា​លើស្ត្រី​ ដូច្នេះ សម្លេងយើងមានឥទ្ធិពលបានលុះត្រា​តែ​យើង​ត្រូវៈ

១. ចង​ក្រម​បណ្តាញ​ជាមួយ​យុវ​ជន ប្រជាពល​រដ្ឋ អាជ្ញា​ធរ​តាំពីថ្នាក់មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ។

២. ការ​ប្រូល​ទិន្និ​ន័យ​ព័ត៌​មាន​អំពី​អំពើ​ហិង្សា​ ដើម្បី​ធ្វើ​ការ​ចង​ក្រង់ និង​ស្វែង​រក​ដំណោះ​ស្រាយ​នៃ​​អំ​ពើហិង្សា​ទាំង​នោះ។

៣. ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចែក​រំលែក​អំពី​ហិង្សា​ដែលបាន​កើត​ឡើង ដោយ​គ្មាន​ការ​លាក់​លៀម
​នៅ​ពេល​សមត្ថកិច្ចចុះត្រួត​ពិនិត្យ ឬ​មាន​​ហិង្សា​។

ការ​ចែក​រំលែក​ និង​សហការ​រវាង​អ្នក​ពាក់​ព័ន្ធ និង​អា​ជ្ញាធរ​មាន​សមត្ថ​កិច្ច​ គឺ​ជា​រឿង​ដ៏សំខាន់​ក្នុង​ការ​បញ្ចប់​អំ​ពើ​​​ហិង្សា​​បាន​​ដោយ​​ជោគ​​ជ័យ​ ព្រោះ​​អំ​ពើ​​ហិង្សា​​ជារឿង​​ដែល​​កើត​​ឡើង​​ដោយ​​បុគ្គល មិន​​មែន​ជា​​អំពើ​​អចេតនា​នោះ​ទេ​។ ហិង្សា​​អា​​ច​លុប​​បំបាត់​បាន​លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ជួយ​ទាំង​អស់​គ្នា រវាងជនរងគ្រោះ អ្នកដែល​មាន​សមត្ថ​កិច្ច​ក្នុងការ​ដោះ​ស្រាយ និង​​មាន​​ការ​​ផ្តាច់​​​ជ្ញា​​ចិត្ត​​ពី​​ជន​​បង្ក​​ហេតុ​​ផង​​ដែរ ​ក្នុង​​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។