Archive | February 2015

វគ្គបណ្តុះបណ្តាលប្លុក

wpid-20150221_151723.jpgមាន​យុវជន​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំ​ក្នុង​ការ​ចែក​ចាយ​ព័ត៌​មានតាម​បណ្តាញ​សង្គម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ដូច្នេះ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​CCHR បាន​​ឧត្ថម​​ដល់​ស្ត្រីវ័យ​ក្មេងឲ្យ​ទទួលបានការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ប្លុ​ក់ ​ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ស្រួលក្នុងការ​ចែក​ចាយ​ព័ត៌ និង​ទទួល​បាន​រហ័ស​ទៅ​តាម​ស្ថាន​ភាព​សង្គម។

នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រុម​ស្ត្រីវ័យ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពីការប្រើប្រាស់ប្លុកដល់យុវ​ជន​មក​ពី​បណ្តាញ​នានា ដើម្បីឲ្យការប្រើ​ប្រាស់​នេះ​កាន់​តែ​ទូលំ​​​ទូ​លាយ។

Advertisements

Please Stop Violence Against Women

Violence is still happen in Cambodia. Especially it always happen on women because the people have knowledge limit and they think violence is general case in family. why it always happen in family and society ?

if we want to stop violence, please join together to end violence on Women.

 

អំពើហិង្សាក្នុងគ្រួសារ

3645-Anti-domestic-violence-poster,-Cambodia._7551ដកស្រង់រូបភាពពី http://www.spraguephoto.com/stock-photography-image/7551/Anti-domestic-violence-poster,-Cambodia.

 

អំ​ពើ​ហិង្សា​សំដៅ​ទៅ​លើ​ ជា​អំពើ​ហិង្សា​ទាំង​ឡាយ​ណា​ដែល​កើត​នៅ​ក្នុង​គ្រួសារ​ដោយ​សារ ប្តី ប្រពន្ធ ឬ​កូន​ក្នុង​បន្ទុក ឬ​អ្នក​នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ។ យើង​ឃើញ​ថាអំពើ​ហិង្សា​តែង​កើត​ឡើង​ជាញឹក​ញា​ប់​ដែល​ធ្វើ​ឲ្យ​ប្រជាជន​បាន​ គិត​ថា​វា​ជា​រឿង​ធម្មតា និង​ទំលាប់​ទៅ​ហើយ​សំរាប់​គ្រួសារ​មួយ​ចំនួន ដោយ​គេ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​ដោះ​​ស្រាយ​ឡើយ​។ ហិង្សា​ដែល​កើត​ឡើង​ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ​រួម​មាន

  • អំពើ​ហិង្សាផ្លូវ​កាយ សំ​ដៅ​លើអំពើ​ប៉ះ​ពាល់​ដល់​បូ​រណៈ​ភាព​រូប​កាយ​រួម​មាន  ការ​ប្រើ​អាវុធ បង្ក​ឲ្យ​មាន​របួស​ ឬ​គ្មាន​របួស ដូចជា ការ​វាយ​ដំ​ ទាត់​​ធាក់ ជា​ដើម។
  • អំ​ពើ​ហិង្សា​ផ្លូវ​ភេទ  ជា​អំ​ពើ​ឈ្លាន​ពាន​ទាំង​ឡាយ​​ណា ធ្វើ​ទៅ​លើ​ផ្លូវ​ភេទ ឬ​ការ​ប្រើ​ហិង្សា​សេពសន្ថវៈ ​ ឬ​ការ​ការប្រើ​អារ​ស្រូវ​ភាស  ដែល​ប៉ះ​ពាល់ ដល់​សេរីភាព​នៃផ្លូវ​ភេទ​បុគ្គល​ណា​ម្នាក់ ដូចជា  ការ​បៀត​បៀន​កេរ្ត៍ខ្មាស ដោយ​ប៉ះ​ពាល់ ការ​ស្ទាប​អង្អែល ការ​រាវ​ ការ​បញ្ចេញ​សញ្ញា​ ឬមតិ​យោបល់​ដោយ​មិន​គោរព​ ។
  • អំពើ​ហិង្សា​ផ្លូវ​ចិត្ត ជា​អំពើ​ដែល​ប៉ះ​ពាល់​ផ្លូវ​ចិត្ត ដោយ​ធ្វើ​ឲ្យ​ទុក​បុក​ម្នេញ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ផ្លូវ​​ចិត្ត សតិ​អារ​ម្មណ៍ បញ្ហា​ស្មារតី ដល់​រូបវន្ត​បុគ្គល​ក្នុង​គ្រួសារ ដូចជា ការ​គំរាម​កំហែង​ដោយ​ប្រើ​ហិង្សា ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រមាថ​ មើល​ងាយ បរិហារ​កេរ្ត៍​ជន​រង​គ្រោះ​ជា​ដើម។
  • អំពើ​ហិង្សា​ផ្នែក​សេដ្ឋ​កិច្ច ជាអំ​​ពើ​គំរាម​កំ​ហែង បង្ខិ​ត​បង្ខំ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ភ័យខ្លាច ​តក់​ស្លត់ និង​អំ​ពើ​ដែល​ប៉ះ​ពាល់​ដល់ បុគ្គល​ភាព និង​ទ្រព្យ​សម្បត្តិ​នៃ​ជន​ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ដូច​ជា ការ​មិន​ផ្តល់​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​ជន​ដែល​រ៉ាប់​រង​ការ​ចំនាយ​ ក្នុង​គ្រួសារ ការ​កំហែង​យក​ប្រាក់​ពី​ជន​ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ឬមាន​​ការ​​វាយ​បំ​បែក​ការ​បំ​ផ្លិច​បំផ្លាញ​របស់​របរ​ផ្សេងៗ​រួម​មាន លុយ​កាក់​ មាសប្រាក់​ដែល​ជាទ្រព្យ​សម្បត្ត​រួម​របស់​ប្តី​ប្រពន្ធ​។

ហិង្សា ​ទាំង​នេះ​តែង​កើត​ឡើង​ឥត​ឈប់​ឈរ ក្នុង​សង្គម​គ្រួសារ​ដោយ​គ្មាន​ការ​ថយ​ចុះ​ឡើយ​ដោយ​សារ មនុស្សមួយ​ចំនួន​គិត​ថា​ជា​រឿង​គ្រួសារ តែ​ការ​ពិត​ទៅ​ជា​រឿង​សង្គម​ទាំ​ង​មូល​នោះ​​ទេ​។ ហើយ​អ្នក​ដែល​មាន​សមត្ថ​កិច្ច​​ចុះ​អន្ត​រាគមន៍​រួម​មាន

  • មន្ត្រី​នគរបាល
  • ភ្នាក់​ងារ​នគរបាល
  • មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ដែល​មាន​នីតិ​សម្បទា​ជា​នគរ​បាល​យុត្តធម៌
  • កង​រាជ​អាវុធ​ហត្ថ
  • មេ​ឃុំ ចៅ​សង្កាត់
  • មន្ត្រី​កិច្ច​ការ​នារី​ភូមិ ឃុំ​ជា​ដើម។

ដូច្នេះ​បើ​មាន​អំពើ​ហិង្សា​កើត​ឡើង​យើង​ទាំង​អស់​គ្នា​ដែល​បាន​ឃើញ​គួរ​តែ​ចូល​រួម​ក្នុង​ការ​រា​រាំង​ជន​មុខសញ្ហា​កុំ​ឲ្យ​ប្រព្រឹត្ត ​ឬ​ធ្វើ​ការ​ប្តឹង​ទៅ​អាជ្ញធរ​មាន​សមត្ថ​កិច្ច​ចុះ​អន្ត​រាគមន៍ និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ជន​ល្មើស​រាងចាល និងលុបបំ​បាត់​ឲ្យ​បាន​នូវអំពើហិង្សាក្នុង​គ្រួសារ​។

Domestic Violence always happen in Cambodia family and doesn’t find solution for the victim because they are thought it is in their family and their habit for some family. The kind Domestic Violence that always happen in family is violence on body, violence on heart, violence on sex, violence on economic.Who can intervention on domestic violence is police officer, Police agencies, Minister of Women’s affair that has  rehabilitation on police justice, Military police, Commune chiefs.

If we are want to stop Domestic Violence please join together to end violence against women.