Archive | April 2015

បញ្ហាស្ត្រីរកស៊ីផ្លូវភេទ

ភាព​ទី​ទល់​ក្រ ការ​អត់​ឃ្លាន​ ខ្វះ​ថវិការ​សំរាប់​ចញ្ចឹម​ជីវិត​​បាន​ធ្វើឲ្យ​ស្ត្រី​កម្ពុជា​មួយ​ចំនួន​បង្ខំ​ចិត្ត ប្រកប​រប​រក​ស៊ីផ្លូវ​ភេទ ដើម្បី​ផ្គត់ផ្គង​ជីវភាព​គ្រួសារ​ បញ្ហាទាំងអស់នេះបានធ្វើឲ្យគាត់​ប្រឈមនៅបញ្ហា និងការរើសអើងពីសង្គមយ៉ាងខ្លាំ។ ជាក់ស្តែងស្ត្រីរកស៊ីផ្លូវភេទជាច្រើននៅតាមសហគមន៍នានា ដែលមកពី បណ្តាញការងារស្ត្រីរួមគ្នា  បានលើកពី​បញ្ហា​ដែល​គាត់​ជួប​ប្រទះ​កន្លង​មកដូចជាៈ

  • គ្រូពេទ្យ​ផ្តល់​សេវា​យឺត​យាវ ដោយ​មាន​ការ​រើស​អើង​ពួកគាត់។
  • ប៉ូលីស​ប្រើ​អំណាច ចាប់​ដាក់​ព្រៃស្ពឺ​គំរាម​កំហែង គា​បសង្កត់​ស្រ្តី​រក​ស៊ីផ្លូវ​ភេទ​ដោយ ការឃុំឃាង ប្រើហិង្សា រំលោភ​បំពាន​សិទ្ធិ​សេរី​ភាព បំ​បិត​សិទ្ធិ​មិន​ឲ្យ​ក្រុម​គាត់​ទៅ​ណា​មក​ណា​បានតាម​ចិត្ត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​រក​ចំនូល​ចិញ្ចឹម​ជីវិត និង​កូនក្នុង​បន្ទុក​បាន​គ្រាប់​គ្រាន់។
  • សង្គម​បាន​រើស​អើង​ស្ត្រី​រក​ស៊ី​សេវា​កំសាន្ត ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ការ​ងារ​ធ្វើ ឯការ​រស់​នៅ​ឆ្ងាយ​ពីសង្គម។
  • ជើង​ការ​វាយ​យក​លុយ​នៅ​តាមក​ន្លែង​ធ្វើការ។
  • មាន​ល្បែង​ស៊ី​សង និង​លក់​ម៉ា តាម​សហគមន៍​ដែល​គាត់​រស់នៅ ធ្វើឲ្យ​ស្ត្រី(រកស៊ីផ្លូវភេទ) និង​ក្មេងៗ​វងវេង​និង​ល្បែង​ទាំង​នោះ ដែល​បង្ក​ឲ្យ​សហគមន៍។
  • ស្ត្រីនិងស្ត្រីគ្នាឯងមានការរើសអើងគ្នាទៅវិញទៅមក។
  • ភ្ញៀវ​ប្រើ​ហិង្សា និង​បៀប​បៀន​កេរ្ត៍​ភេទ​របស់​ពួគាត់​ជា​ដើម។

បញ្ហា​ទាំង​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ស្ត្រី​រក​ស៊ី​សេវា​កម្ម​ផ្លូវ​ភេទ ដែល​សង្គម​ហាក់​ដូចជា​ មិន​សូវយក​ចិត្ត​ទុក​ដាក់​ ដោយ​ទុក​ពួក​គាត់​ឲ្យរស់នៅ​ដាច់​ដោយឡែក។

អ្វី​ដែល​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​ចង់​បាន គឺសូម​ឲ្យមាន​ការយក​ចិត្តទុក​ដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន រាជ​រដ្ឋាភិបាល​ដោះ​ស្រាយបញ្ហា​ដែល​គាត់​បានជួប​ប្រទះ​សព្វ​ថ្ងៃ និង​មិន​មាន​ការ​រើស​អើង​ពី​សង្គម។