នារី​ដែល​រៀប​ការ​នៅ​វ័យ​ក្មេង​ពិត​ជា​មិន​អាច​បន្ត​ការ​សិក្សា​នៅវិ​ទ្យា​ល័យ ​ឬ​អនុ​​វិទ្យាល័យមែនឬ?

Khmer_Wedding2

ដកស្រងរូបភាពពី ៖ ​ http://www.tourismcambodia.com/culture/art-and-culture/khmer-wedding.htm

ស្រ្តី​ជា​ច្រើន​នៅ​តាម​ជន​បទ​បាន​រៀបការ​ទាំង​នៅ​វ័យ​ក្មេង ដែល​រៀន​មិន​ទាន់​ចប់​អនុវិទ្យាល័យ ឬវិទ្យាល័យ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចង់​បន្ត​ការ​សិក្សា ​បែ​ជានាយក​សាលា​មួយ​ចំនួន​មិន​អនុញ្ញា​ឲ្យ​ចូលរៀន ព្រោះ​វា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និងកិ​ត្តិ​​យស​សាលា។

ជាក់ស្តែង​ស្ត្រីវ័យក្មេង​ម្នាក់​នៅស្រុកស្ទោង​ខេត្តកំពង់ធំ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ខ្ញុំ​រៀនដល់​ថ្នាក់ទី ៩ ហើយ​ ប៉ុន្តែ​ម៉ាក់​​ខ្ញុំគាត់​ឲ្យខ្ញុំរៀបការព្រោះ​គាត់​គតិថា​ឆាប់​ការ​ឆាប់​រកស៊ី ឆាប់មាន ខ្ញុំ​​ក៏​ព្រម​រៀប​ការតាម​ម្តាយគាត់។ប៉ុន្តែ​មុន​ពេលរៀបការ​ខ្ញុំ​បានដាក់​លក្ខខណ្ឌថា បើស្រលាញ់​ខ្ញុំ​ត្រូវ​ឲ្យខ្ញុំ​រៀន​បន្ត តែ​អ្វីដែល​ខ្ញុំរៀន​មិនបាន​គឺសាលា​មិនអនុញ្ញាតិ​ឲ្យចូលរៀន​ខ្លាច​ប៉ះពាល់​ណ្តាប់ធ្នាប់​សាលា។

ជា​ទូទៅសិស្ស​ស្រី​ដែល​រៀបការ​ហើយ​អាច​បន្ត​ការសិក្សា​បាន​លុះត្រា​​តែគាត់​គោរព​នូវ​លក្ខខ័ណ្ឌ​នៃបទ​បញ្ជាផ្ទៃ​ក្នុងសាលា​មួយ​ចំនួន​ដូចជា
១. គាត់​មិន​ត្រូវ​មានផ្ទៃពោះ នៅ​ពេល​សិក្សា​ពី​ព្រោះ​វាប៉ះពាល់​ទៅដល់​សិស្ស​ដទៃ។​
២. គាត់​ត្រូវ​រក្សា​ការពារ​ពាក់​ព័ន្ធ​បញ្ហាសុខភាព។
៣. ត្រូវមាន​ភាព​រឹងមាំ តស៊ូ​ក្នុងការ​សិក្សា​ទោះបី​មានពាក្យ​រិះគន់​ពីសំណាក់​សិស្សានុសិស្ស​ដទៃ ពី​ការ​រៀប​ការ​ក៏ដោយ។
៤. ត្រូវមក​សិក្សា​ឲ្យបាន​ទៀង​ទាត់ និង​មិន​រវល់​នឹង​រឿង​ជីវភាព។
៥. គាត់​អាច​រៀន​បាន លុះត្រា​គាត់​​ពន្យាកំណើត​រហូត​គាត់រៀន​ចប់​ថ្នាក់ទី១២ ទើបគាត់អាចមាន​កូន​បាន ប៉ុន្តែ​ប្រសិន​បើគាត់​មិន​គោរពលក្ខខណ្ឌ

​នេះ នាយក​សាលា​មិន​អនុញ្ញតិ​អោយ​ចូល​រៀន​ដាច់ខាត។ ជាការ​ពិត​ណាស់​សិស្ស​ស្រី​ដែល​រៀប​ការហើយ​សាលាមួយ​ចំនួន​មិន​អនុញ្ញតិ​អោយ​រៀនទេ ប៉ុន្តែ​បើគាត់​អាច​ធ្វើបាន​តាម​ចំនុច​ខាងលើ​នោះគាត់​អាច​ចូល​រៀន​បាន​ដូច​សិស្ស​ទូទៅ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s