Archive | July 2015

ភាពផ្លាស់ប្តូររបស់ស្ត្រីវ័យក្មេងក្រោយចូលរួមការងារស្ម័គ្រចិត្ត

គម្រោង ​ “ផ្តល់​ភាព​អង់​អាច និង​ពន្លឿន​ចលនា​ស្ត្រី​វ័យក្មេង” ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ សីលកា ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ អង្គការ Oxfam ហើយ​អនុវត្ត​ក្នុង​ខេត្ត កំពង់ធំ ក្នុង​ស្រុក​ចំនួន៣ និង​ទីរួម​ខេត្ត។​ គម្រោង​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើ​ម្បី​បង្កើន​ភាព​អង់​អាច​ក្នុង​ភាព​ជាអ្នក​ដឹកនាំ ​ដល់​សកម្ម​ជន​ស្រ្តីវ័យ​ក្មេង ពង្រឹង​ចំនេះ​ដឹង អោយ​មាន​ជំនាញ​ក្នុង​ការ​តស៊ូម​តិ បង្កើន​​ការចូល​រួមសហការណ៍ និង​​ចំណង​ទំនាក់​ទំនងជាមួយថ្នាក់​ដឹក​នាំ និងអ្នក​ពាក់​ព័ន្ធ គម្រោងនេះបានផ្តល់ឱកាសដល់ ស្ត្រី​វ័យក្មេងឲ្យបញ្ចេញនូវសក្តានុពល ​ សមត្ថភាព។

ជាក់​ស្តែង ​កញ្ញា សុង គឹមសេង ជា​សកម្មជន​ស្ត្រីវ័យក្មេង​ម្នាក់ ដែល​តស៊ូ​ប្រឹង​ប្រែង​ក្នុង​ការងារ ហើយ​នាង​មាន​កំរិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី១២ ក្រោយបញ្ចប់​នាង​បាន​ប្រកប​មុខ​របរ​ជាជាង​កាត់​ដេរ​ដើម្បី​ចញ្ចឹម​ជីវិត​ ប៉ុន្តែ​ក្រោយពេល​នាងបាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រ​​ចិត្ត​ក្នុង​គម្រោង ​“ផ្តល់​ភាព​អង់​អាច​ និង​ពន្លឿន​ចលនា​ស្ត្រី​វ័យ​ក្មេង”​ នៅ​ឆ្នាំ ២០១៤​កន្លង​មក​ នាង​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​នូវ​ភាព​អង្គ​អាច ​ការហ៊ាន​និយាយ​ស្តី​ជាង​មុន​ ជា​ពិ​សេស​នាង​ហ៊ាន​តស៊ូ​មតិ អាច​សម្រប​សម្រួល​ក្នុង​ក្រុម​ ​និង​​ចែក​រំលែ​ក​ព័ត៌មាន ​បទ​ពិ​សោធន៍​ដែល​នាង​បានរៀនសូត្រ​បាន​ពី​គម្រោង ​ទៅ​កាន់ប្រជាពលរដ្ឋ​ អ្នកជិតខាង ​និងអាជ្ញា​ធរ​ក្នុង​សហគមន៍​របស់នាង​។

២
ភាព​ឆ្លាតវៃនិង​ការតស៊ូ​ប្រឹង​ប្រែង​របស់​នាង​ក្នុង​ការងារ​សង្គម​បាន​ធ្វើឲ្យ​មាន​ការ​អភិវ​ឌ្ឍខ្លួន​​ឯង និងឱកាស​ធ្វើ​ការ​ងារ​សង្គម​ រហូត​​អ្នក​ជុំវិញ​កោត​សរសើរ​ពី​សមត្ថ​ភាព​របស់​នាង នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ថ្នាក់​ដឹក​នាំ​ស្រុក​មួយ​ចំនួន​បាន​ទទួល​ស្គាល់​នៅ​ចំនេះដឹង​ ជំនាញ ​និង​បទ​ពិ​សោធន៍​របស់​នាង​ ​ហើយ​បាន​នែ​នាំ​នាង​ឲ្យដាក់​ពាក្យ​បំរើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ ។ បច្ចុប្បន្ន​នេះ​នាង​​ត្រូវ​បាន​អភិ​បាលស្រុក និង​ថ្នាក់​ដឹន​នាំ​ស្រុក​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ជា ​បុគ្គ​លិក​កិច្ច​សន្យា​នៅ​ការ​រិយាល័យ​វប្បធ៌ម ​និង​វិចិត្រ​សិល្បៈ​​នៅ​ស្រុក​បាន​រាយណ៍។