Archive | September 2015

What we can do?

CYWEN is the of Young women that working on gender to empowerment and movement of young women in Cambodia . CYWEN was formed in October 2010 following a women’s empowerment process carried out in 2009 by JASS (Just Associates) – http://www.justassociates.org . They are working closely with youth to strengthen young women’s leadership in Cambodia through various collective training.

 

10355892_793488077352368_560168298530943391_n

Advertisements

ទីក្រុងកាន់តែអភិវឌ្ឍន៍ប្រជាពលរដ្ឋកាន់តែក្រីក្រ

ប្រជា​ជន​​​រស់​​​នៅ​​ពី​មួយ​​​ឆ្នាំ​​ទៅ​​​មួយ​​ឆ្នាំ​​កាន់​​​តែ​មាន​ការ​កើន​​ឡើង​​ឥត​ឈប់​​ឈរ​​ក្នុង​​ទី​ក្រុង​ ដោយសារ​ការ​ធ្វើចំនាក​ស្រុក និង​ស្វែង​​រកជីភាព​​រស់នៅ​សមរម្យ​សំរាប់ជីវិត​ ស្ថានភាព​នេះបាន​ធ្វើអោយ​ទីក្រុង​កាន់​តែតូច​ចង្អៀត  ដោយសារ​តែ​ប្រជាជន​មក​តាំង​ទី​លំ​នៅ​កាន់​​តែច្រើន តែទំហំ​ទីក្រុង​នៅដ៏ដែល ដូច្នេះ​ហើយ​ដើម្បី​បំពេញ​តំរូវការ​រស់នៅ​ក្នុង​ទីក្រុង រដ្ឋាភិបាល​បាន​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ក្រុងអោយ​មាន​បរិស្ថាន​រស់នៅ​សមស្រប និង​ល្អប្រសើរ​ជាងមុន។​

ការ​​អភិវឌ្ឍទីក្រុង​​ក៏​កាន់​​តែមាន​​ការ​​រីក​ចំរើន​​ទៅៗ ប៉ុន្តែ​​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​អភិវឌ្ឍន៍​ទាំងនោះ កាន់​តែ​មាន​ស្ថាន​ភាព​ពិបាក​ឡើងៗ​ ក្នុងការ​រស់នៅ​​ក៏ដូចជា​​ការ​ប្រកប​របរ​ចញ្ចឹម​ជីវិត។​ ជាក់ស្តែង ប្រជាជន​នៅ​ក្នុង​សហគមន៍​ព្រែកតា​គង់​១ ក្នុង​ចំណោម​សហគមន៍​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ បានត្អូញ​ត្អែថា តាំង​ពីមុន​ឆ្នាំ ១៩៩៣ គាត់​រស់​នៅ​លើ​​បឹង​នេះ​គឺមាន​ភាព​ងាយ​ស្រួល​ក្នុងការ​ចិញ្ចឹម​ជីវិត ព្រោះថា​បឹង​នេះសំបូរ​ដោយ ដោយត្រី និងជីវៈចំរុះ​ ដែលអាច​ស្វែង​រក​បាន​ដោយងាយស្រួល​​ធ្វើ​​ជា​អាហារ​ និង​ជាពិសេស​ការ ការ​ប្រកប​របរ ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ដាំ​ត្រកួន និងកញ្ឆែត លើ​ទឹក។

wpid-20150912_115417.jpgមុខ​របរ​នេះ ជារបរ​ដ៏សំខាន់​សំរាប់​ពួក​គាត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​ទាំង​នេះ​ត្រូវ​បាន​​រាជរដ្ឋាភិបាលលក់​មួយ​ចំនែក​ធំ​ អោយ​​ក្រុម​ហ៊ុនឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ ដែល​ធ្វើ​អោយ​អ្នក​រស់​នៅ​តំបន់​នេះ​​បាន​បាត់បង់​ប្រាក់​ចំនូល​ជា​ច្រើន​ពី​ក្នុង​​បឹង។ បន្ថែម​ពី​លើ​នេះ​​ការ​រស់​នៅ​របស់​​អ្នក​សហគមន៍​ក៏​កំពុង​ប្រឈម​​បញ្ហា​​ជា​​ ច្រើន​ដោយ​សារ​តែ​ បឹង​​នេះ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ឯកជន​​ ធ្វើ​ការ​​អភិឌ្ឍន៍​​ដោយ​​​បូម​​ខ្សាច់​ពន្លេច​​បឹង​ដើម្បី​យក​ដី ដែល​​​ពន្លេច​​ទាំងរបរ​​ចិញ្ចឹម​ជីវិត​របស់​គាត់​ ​ម្យ៉ាង​វិញ​ទៀត​នៅ​សហគមន៍នេះ​ មិន​ទាន់​មាន ប្រព័ន្ធលូទឹក ទឹកស្អាត និង​របៀប​​គ្រប់​គ្រង​​សំរាម នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ប្រព័ន្ធ​អគ្គិសនី​​ត្រឹម​ត្រូវ​ដែរ​ ដែល​ធ្វើ​អោយ​អ្នករស់​នៅ​ទី​នោះ​ងាយ​ទទួល​រងគ្រោះ​ថ្នាក់​បំផុត ពិសេស​ស្ត្រី និងកុ​មារ ​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ និងគ្រោះ​ធម្ម​ជាតិ។

wpid-20150912_110418-1.jpgក្នុង​សហគមន៍​នេះ​មាន​ប្រជា​ជន​​ប្រហែល​​៨២ គ្រួសារ​​ត្រូវ​​បាន​រង​​គ្រោះ និងការ​​ប្រឈម ជា​ខ្លាំង​​ទាំង​​ផ្នែក​​ជីវ​​ភាព សុខ​ភាព និង​​អនក្ខរ​កម្ម  ដោយ​ស្ថាន​ភាព​រស់​កាន់​តែ​ពិបាក ក្នុងការ​ស្វែង​រកប្រាក់​ចំនូល​ចិញ្ចឹម​ជីវិត ដែល​ធ្វើ​អោយ​គ្រួសារ​មួយ​ចំនួន​បាន​អោយ​​កូន​ឈប់​រៀន។ នៅ​ពេល​យុវជន​ទាំង​នោះ​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំឡើង​ទៅ ត្រូវ​បាន​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា ដើម្បី​ស្វែង​​រក​មុខ​របរ​ចិញ្ចឹម​គ្រួសារ ដូចជា​ទៅ​ស៊ី​ឈ្នួល​កាត់​ត្រកួន កញ្ឆែត ឬ​ជួលរង​ដាំត្រកួន កញ្ឆែត និង​ធ្វើ​សំណង់ ឬធ្វើ​ការ​ងារ​រោង​ចក្រ​ជាដើម។

ក្នុង​នេះ​ផង​ដែរ​ប្រជាជន​ទាំងនោះ​ បានត្អូញត្អែ​ពី​បញ្ហា​រស់​នៅ​មិន​ខុស​ពីគ្នា​ថា ការ​រស់​នៅឥឡូវ​ពិបាក​ណាស់​មិន​ដូចពីមុន​ទេ  ហើយ​ប្រាក់​ចំនូល​ក៏​រក​បាន​តិច រង​​ដាំ​​ត្រកួន កញ្ឆែត​​សុទ្ធ​តែ​ជួល​គេ តែ​ទឹក ភ្លើង និង​ទំនិញ​វិញ​មានតំលៃ​ថ្លៃ។  មើល​ទៅ​ការ​រស់​នៅ​​​របស់​ប្រជាពលរដ្ឋ​នៅ​​សហគមន៍​កាន់​តែមាន​ភាព​លំបាក ទោះ​បីសហគមន៍​ទាំង​នោះ​មាន​ការ​អភិវឌ្ឍខ្លាំង​ក៏​ដោយ ហើយ​​​បញ្ហា​ទាំង​នេះ​រដ្ឋាភិ​បាល​ហាក់​ដូចជា​ មើល​រំលង និង​មិន​​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។
wpid-20150912_103620.jpg

ការរស់នៅ ជាជីវិតរបស់ខ្ញុំ

ការ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រ​លំ​បាក​តោក​យាក​ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចំនាក​ស្រុក​ ដើម្បី​ស្វែង​រក​ជីវ​ភាព​សមរម្យ​ចញ្ចឹម​ជីវិត ​ដែល​ធ្វើ​អោយ​គាត់​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ ដូចជា​ ផ្នែក​សុខភាព សុវត្ថភាព និង​អនក្ខរ​កម្មជាដើម។ លើស​ពី នេះ​ មានប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​រស់ កន្លែង​ចាក់​សំរាម លើ​ទឹក​ស្អុយ សហគមន៍កំពុង​អភវឌ្ឍន៍ និងតំបន់​អណាធិ​ប​តេ​យ្យ​​មួយ​ចំនួន​ដែល​រដ្ឋ​ហាមឃាត់​។ ស្ថាន​​ភាពរស់នៅ​​បែប​នេះ បាន​ធ្វើ​អោយ​ពួក​គាត់​ប្រឈមមុខ​យ៉ាង​ខ្លាំង​ផ្នែក​សុខ​ភាព និង​​​ជំងឺឆ្លង​ផ្សេងៗ។

wpid-20150912_103832.jpg(ស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កំពុងអភិឌ្ឍន៍ ដោយក្រុមហ៊ុនឯកជន)

ដើម្បី​ជីវ​ភាព​រស់​នៅ​​បំពេញ​តំរូវ​ការ​ជីវិត និង​មានអាហារ​បរភោគ​គ្រប់គ្រាន់ បាន​ធ្វើ​អោយមនុស្ស​រាប់ម៉ឺននាក់  ជួប​គ្រោះ មហន្តរាយ ​ផ្នែក​សុខ​ភាព ហើយ​អ្នក​ដែលងាយ​រងគ្រោះ​បំផុត​គឺស្ត្រី និងកុមារ។ កត្តាប្រឈម​ទាំង​នេះ​ហាក់​ដូច​ជា​ ត្រូវបាន​ថ្នាក់​ ដឹក​នាំ ក៏​ដូចជារដ្ឋាភិបាលបាន​មើល​រំលង ដោយ​យកចិត្ត​ទុក​ដាក់​តែចពោះ​ការ​អភិវឌ្ឃន៍ មិនមើលផលប៉ះពាល់។

បញ្ហា​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ កំពុង​ជួប​ប្រទះ​រួមមាន​ គ្មាន​ទីជំ​រក​ត្រឹមត្រូវ ខ្វះ​អាហារ​រូបត្ថម កន្លែង​រស់​នៅ​មិន​មានសេ​វារសា​ធារ​ណៈ​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ដល់​ប្រជាពល​រដ្ឋ ពិ​បាក​ក្នុង​ការប្រកបរបរ​ចញ្ចឹម​ជីវិត​ជាដើម ស្ថាន​ភាព​នេះ​​បាន​ធ្វើ​អោយ​ប្រជាជន​រាប់ម៉ឺន​​នាក់​ កំពុង​​ទទួល​នូវ​ភាពមហន្តរាយ និងរងគ្រោះផ្នែក​សុខភាព​យ៉ាង​ខ្លាំង។

wpid-20150912_102142.jpgwpid-20150912_101904.jpg