និយាយថាទេចំពោះអំពើហិង្សា

អំពើហិង្សា​កើត​ឡើង​ដោយ​សារ​ ការ​មិន​យក​យល់​អធ្យាស្រ័យ​ ការមិន​អោយ​តម្លៃ​គា្នទៅ​វិញ​ទៅមក​ ការខ្វះ​ការ​គិតពិចារណា​ និង​​ការ​ប្រើ​អំណោច​និយម​ជ្រុល​របស់​បុគ្គល​ម្នាក់ៗ​។ ដោយ​ឡែក​​ប្រទេស​កម្ពុជា​អំពើហិង្សា​ត្រូវបាន​កើត​ឡើង​ជា​ញឹកញាប់ ពិសេស​ចំពោះ​ស្ត្រី មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​​មហាជន​​ជា​ច្រើន​បាន​ស្តី​បន្ទោស និង​នៅ​​តែ​ដាក់​កំ​ហុសអោយ​ស្ត្រី ថា​ជា​កំហុស​របស់​គាត់ ​ដោយ​សារតែ​ស្ត្រី​មិន​ចេះអោន​លំ​ទោន និង​មិន​អំណត់ អត់​ធ្មត់​និង​អ្វី​ដែល​កើតឡើង។ តើនេះ​ជាកំហុស​ស្ត្រី​ឬយ៉ាងណា?

ស្ត្រី​ជា​ច្រើន​ជា​ជន​រងគ្រោះ ដោយ​សារតែការ​​អត់​ធ្មត់ មិន​ហ៊ាន​និយាយ​ស្តី​ ពី​ស្ថាន​ភាព​ហិង្សា​របស់​ខ្លួន​​អោយ​អ្នកដទៃ​បាន​ដឹង​ ដោយ​គិត​ថាវាជា​រឿង​មិន​សមរម្យ​ក្នុងនាម​ខ្លួន​ជា​ស្រី។ តើ​ស្ត្រី​ត្រូវ​តែ​លាក់​បាំង​ទង្វើ​ទាំង​នេះ​អស់​មួយជីវិតឬ​? ដូច្នេះ​​ដើម្បី អោយ​​ស្តី្រ​​ខ្លួន​ឯង ​រួច​ផុតពី​ភាព​ជា​ជន​រង​គ្រោះ និង​ចាក់​​ចេញ​​ផុត​ពីអំ​ពើ​ហិង្សា មាន​អង្គ​ការ​រដ្ឋ និង​សង្គម​ស៊ីវិល ក៏ដូចជា​ក្រុម​យុវជន​​ស្ម័គ្រចិត្ត​ជាច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងក្នុង​ការ​អប់​រំដល់​ប្រជា​ពល​រដ្ឋ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​បុរស ស្រី្តបាន​យល់​ដឹង​ពី​ផល់​ប៉ះ​ពាល់ និង​ចូល​រួមបញ្ឈប់​ទាំង​អស់​គ្នា​តាម​រយៈ​ការ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង។

20151206_173825.jpg

ជាក់​ស្តែងនៅ​ក្នុង​រយៈ​ពេល​ ១៥​ថ្ងៃ ចន្លោះខែ ថ្ងៃទី២៥វិច្ឆិកា ដល់ថ្ងៃ១០ធ្នូ ​នៃ​ថ្ងៃ​បំពាក់​បូរស ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ រដ្ឋាភិបាល ក៏ដូច​ជា​សង្គមស៊ីវិល ធ្វើសកម្មភាព​យ៉ាង​សស្រាក់​សស្រាំ ដែលខ្លះមាន​រូប​ភាព​ជា​​យុទ្ធ​នាការ​ ការរាំ​កម្សាន្ត​តាម​សួន​ កន្លែងសាធារណៈ​បង្ហាញនៅ​សារ​អប់រំ​ស្តី​ពីការ​លុប​បំបាត់​អំពើ​ហិង្សា​លើស្ត្រី និង​ធ្វើ​សិក្ខា​សាលា​បើក​ចំហរ និងនៅ​ក្នុង​បន្ទុប​បិទ​ជិត ដើម្បី​អោយ​ប្រជាពល​រដ្ឋ យុវ​ជន​បាន​យល់​ដឹង​​អំពី​ផលប៉ះ​ពាល់​នៃ​អំពើ​ហិង្សា និង​ចូល​រួម​បញ្ឈប់​​ទាំង​អស់​គ្នា។

អំពើ​ហិង្សា​ជាទង្វើរ​​ដ៏ឃោ​ឃៅ ដែល​យើង​គ្រប់​រូប​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​វាជា​អំពើ​ដែល​ផ្ទុយ​និង​ច្បាប់ ដូច្នេះ​ក្នុង​នាម​យើង​ជាប្រជាពល​រដ្ឋ​​ម្នាក់ យើង​ត្រូវ​ចូល​រួម​​លុប​បំបាត់​អំពើ​ហិង្សា​​នេះ ហើយ​ស្ត្រី​ខ្លួន​ឯង​ត្រូវ​តែ​បើក​ចំហការ​ពិត មិន​ត្រូវ​លាក់​បាំង​ការ​ប្រព្រឹត្តិ​របស់​ជន​ល្មើស​ឡើយ។ យើង​ត្រូវ​និយាយ​ថាទេ​ចំពោះ​អំពើ​ហិង្សា ព្រោះវា​មិនត្រឹម​តែ​ប៉ះ​ពាល់​ដល់​សមាជិក​គ្រួសារតែ​ប៉ុណ្ណោះ​ទេ គឺ​​វា​​ជះ​ឥទ្ធិ​​ពល​​យ៉ាង​​ធ្ងន់​​ធ្ងរ​ដល់​សង្គម​ជាតិ​ទាំងមូល។

1

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s