Archive | June 2016

ពេល​អត់​ទឹក​ប្រើប្រាស់ តើ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?

អាកាសធាតុកាន់តែក្តី ស្ថានភាពរាំងស្ងួតនៅប្រទេសកម្ពុជាកាន់តែកើនឡើង នឹងបន្តកើនឡើងរហូតដល់ ៤២អង្សា យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមថ្ងៃទី២៦ ខែមេសា ដែលធ្វើអោយតំបន់ មួយចំនួនខ្វះទឹកប្រើប្រាស់ និងអាចប៉ះពាល់ដល់អាយុជីវិតសត្វ និងប្រជាពលរដ្ឋផងដែរ។ កំដៅនេះនៅតែបន្តកើនឡើង ដែលធ្វើអោយតំបន់មួយចំនួនរីងស្ងួត និងខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង នៅពេលនេះគ្រោះរាំងស្ងួតបានចាប់ផ្តើមកើតមានឡើង នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តមានជ័យ កំពង់ចាម រតនគីរី និងស្ទឹងត្រែងជាដើម បញ្ហានេះបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។  អាកាសធាតុក្តៅ និងភាពរាំងស្ងួតបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសតម្រូវការប្រើប្រាស់ទឹកក្នុងផ្ទះតែម្តង។ ជាការពិតណាស់រាល់កិច្ចការងារផ្ទះទាំងអស់ត្រូវការទឹកជាចាំបាច់ ហើយភាគច្រើនស្រ្តីជាអ្នករាប់រង និងទទួលខុសត្រូវការងារផ្ទះ ដូចជា ការចម្អិនម្អូបអាហារ  ការរៀបចំផ្ទះសម្បែង និងការរៀបចំបោកសម្លៀកបំពាក់ជាដើម។

unicefcambodia.blogspot.com

ប្រភពរូបភាពដកស្រង់ពីunicefcambodia.blogspot

តម្រូវការទាំងនេះសុទ្ធតែត្រូវការទឹក ហើយបញ្ហានេះជាបន្ទុករបស់ស្ត្រី។ ស្ត្រីជាអ្នកទទួលខុសត្រូវ និងស្វែងរកប្រភពទឹក និងជញ្ជូនមកផ្ទះក្នុងការបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារហើយប្រភពទឹកទាំងនោះនៅឆ្ងាយពីតំបន់ដែលគាត់រស់នៅ។ តើអ្នកដឹងទេថា នឹងមានអ្វីកើតឡើងខ្លះ នៅពេលគាត់ស្វែងរកទឹកនៅតំបន់ឆ្លាយពីភូមិឋាន? គ្រោះរាំស្ងួតអត់ទឹក ប្រើប្រាស់បានធ្វើអោយស្ត្រីប្រឈមនិងបញ្ហាជាច្រើន នៅពេលដែគាត់ទៅស្វែងរកទឹកនៅតំបន់ឆ្ងាយៗ។ ជាការពិតណាស់ ស្ត្រីបានចំណាយពេលយ៉ាងហោចមួយម៉ោងក្នុងមួយថ្ងៃដើម្បីស្វែងរកទឹកមកប្រើប្រាស់បើតាមការបង្ហាញរបស់ផ្លែនវ៉តធឺ។ ក្នុងកំឡុងពេលនៃការស្វែងរកទឹកស្ត្រីអាចនឹងប្រឈមនូវបញ្ហាមួយចំនួនដែលអាចកើតមានឡើងចំពោះគាត់រួមមានដូចជា ភាពគ្មានសុវត្ថភាពពេលធ្វើដំណើរ អំពើរំលោភ និងបៀតបៀនផ្លូវភេទ ការរាប់រងចំពោះគ្រួសារ និងការទទួលខុសត្រូវចំពោះ ការថែទាំគ្រួសារធ្វើយ៉ាងណាអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទាំងនេះជាបញ្ហាចោទយ៉ាងខ្លាំងចំពោះស្រ្តី។httpswww.charitywater.orgcambodia

ប្រភពរូបភាពដកស្រង់ពីcharitywater