និយាយពាក្យយេនឌ័រអ្នកណាក៏ស្គាល់ ចុះនិយមន័យ​?

មនុស្សជាច្រើនទាំងវ័យក្មេង និងចំណាស់ សុទ្ធតែ​ស្គាល់ និងធ្លាប់លឺ​ពាក្យយេនឌ័រ។ នៅពេលដែល​​គ្រប់គ្នា​​ចាប់​ផ្តើម​​និយាយពី​​យេនឌ័រ គេតែតែយល់ទៅតាមការ​មើលឃើញ​​ភ្លាមថា​ យេនឌ័រ សំគាល់ទៅលើបុរសនិងស្ត្រី ទីណាដែលមានការចូលរួម​របស់​ស្ត្រី​ភាគ​ច្រើន​​ទីនោះមានយេនឌ័រ មនុស្សភាគច្រើននៅតែ​មានការ​យល់ច្រលំ ពាក្យថាយេនឌ័រ​ និងសមភាពយេនឌ័រ ។

បើយោងតាម សន្ទានុក្រម​យេនឌ័រ របស់ក្រសួង​កិច្ចការនារី៖ ពាក្យយេនឌ័រ គឺសំដៅដល់​តួនាទី ឥរិយាបថ នឹងគុណតម្លៃ​នានា ដែល​វប្បធម៌ និងសង្គម​ដាក់កំណត់​អោយបុរស និងស្ត្រី​អនុវត្ត​ដោយឡែក​ពីគ្នា។ តួនាទី ឥរិយាបថ និងគុណតម្លៃទាំងនេះ​កំណត់​នូវអាកប្បកិរិយា និង​ទំនាក់​ទំនង​វាង​បុរស និងស្ត្រី។ តួនាទី ឥរិយាបថ និងគុណតម្លៃ ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង​និងថែរក្សា​ដោយ​ស្ថាប័ន​សង្គមនានា ដូចជាគ្រួសារ រដ្ឋាភិបាល សហគមន៍ សាលារៀន វត្តអារាម និងសារព័ត៌មាន។ គឺដោយយេនឌ័រ​​នេះ​ហើយ ទើបបាន​ជា​តួនាទី និងលក្ខណៈ​សំគាល់មួយ​ចំនួនត្រូវ​បានកំណត់​ឡើងផ្សេង​ពីគ្នា និងតឹងរឹង​សម្រាប់បុរស និងស្ត្រី។ យេនឌ័រ​អាចកែ​ប្រែបាន តែ ភេទ មិនអាចកែប្រែបានទេ។

ឥឡូវ​នេះស័ព្ទ យេនឌ័រ ត្រូវបាន​គេបំលែង​ន័យ​ដំបូង​របស់វា​ដែល​ប្រើប្រាស់​ក្នុងវេយ្យាករណ៍​សម្រាប់​បញ្ជាក់នាមថា បុំលិង្គ (ភេទប្រុស) ឥត្ថីលិង្គ (ភេទស្រី) នបុំលិង្គ (អភេទ) ឲ្យ​ទៅ​ជាន័យថ្មី។ សង្គម​វិទូ​ប្រើពាក្យនេះ សំដៅយក​តួនាទី​របស់​បុរស និងស្ត្រី ឥរិយាបថ គុណតម្លៃ​ដែល​សង្គម​បានកំណត់ ហើយដែលសហគមន៍ និងសង្គមបានអះអាងថា​សម​ស្រប​សម្រាប់ភេទនីមួយៗ។

សមភាពយេនឌ័រ សំដៅ​ដល់​ភាព​គ្មាន​ការរើសអើង ដោយយក​ភេទរបស់​បុគ្គល​មកធ្វើជា​មូលដ្ឋាន​នៅក្នុងការ​បែងចែក​ធនធាន ឬផលប្រយោជន៍ ឬមួយនៅក្នុងការទទួល​បាន​សេវា​នានា។ សមភាពយេនឌ័រ​អាចវាស់​វែងបាន ដោយការ​ពិនិត្យ​មើលអំពី​ការ​មានកាលានុវត្តភាពស្មើគ្នា ឬមួយ​ក៏មានការទទួល​ផលប្រយោជន៍​ដូចគ្នា សម្រាប់ស្ត្រី និងបុរស។

ជារួមយេនឌ័រ គឺសង្គមជាអ្នក​កំណត់ នូវតួនាទី ឥរិយាបថ និងគុណតម្លៃ នៃការដាក់ឲ្យអនុវត្តរវាង ស្រ្តី និងបុរសដាច់ដោយ​ឡែក​ពីគ្នា ហើយយេនឌ័រអាច​​ធ្វើការ​កែប្រែបាន។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s