Archives

ទីក្រុងកាន់តែអភិវឌ្ឍន៍ប្រជាពលរដ្ឋកាន់តែក្រីក្រ

ប្រជា​ជន​​​រស់​​​នៅ​​ពី​មួយ​​​ឆ្នាំ​​ទៅ​​​មួយ​​ឆ្នាំ​​កាន់​​​តែ​មាន​ការ​កើន​​ឡើង​​ឥត​ឈប់​​ឈរ​​ក្នុង​​ទី​ក្រុង​ ដោយសារ​ការ​ធ្វើចំនាក​ស្រុក និង​ស្វែង​​រកជីភាព​​រស់នៅ​សមរម្យ​សំរាប់ជីវិត​ ស្ថានភាព​នេះបាន​ធ្វើអោយ​ទីក្រុង​កាន់​តែតូច​ចង្អៀត  ដោយសារ​តែ​ប្រជាជន​មក​តាំង​ទី​លំ​នៅ​កាន់​​តែច្រើន តែទំហំ​ទីក្រុង​នៅដ៏ដែល ដូច្នេះ​ហើយ​ដើម្បី​បំពេញ​តំរូវការ​រស់នៅ​ក្នុង​ទីក្រុង រដ្ឋាភិបាល​បាន​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ក្រុងអោយ​មាន​បរិស្ថាន​រស់នៅ​សមស្រប និង​ល្អប្រសើរ​ជាងមុន។​

ការ​​អភិវឌ្ឍទីក្រុង​​ក៏​កាន់​​តែមាន​​ការ​​រីក​ចំរើន​​ទៅៗ ប៉ុន្តែ​​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​អភិវឌ្ឍន៍​ទាំងនោះ កាន់​តែ​មាន​ស្ថាន​ភាព​ពិបាក​ឡើងៗ​ ក្នុងការ​រស់នៅ​​ក៏ដូចជា​​ការ​ប្រកប​របរ​ចញ្ចឹម​ជីវិត។​ ជាក់ស្តែង ប្រជាជន​នៅ​ក្នុង​សហគមន៍​ព្រែកតា​គង់​១ ក្នុង​ចំណោម​សហគមន៍​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ បានត្អូញ​ត្អែថា តាំង​ពីមុន​ឆ្នាំ ១៩៩៣ គាត់​រស់​នៅ​លើ​​បឹង​នេះ​គឺមាន​ភាព​ងាយ​ស្រួល​ក្នុងការ​ចិញ្ចឹម​ជីវិត ព្រោះថា​បឹង​នេះសំបូរ​ដោយ ដោយត្រី និងជីវៈចំរុះ​ ដែលអាច​ស្វែង​រក​បាន​ដោយងាយស្រួល​​ធ្វើ​​ជា​អាហារ​ និង​ជាពិសេស​ការ ការ​ប្រកប​របរ ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ដាំ​ត្រកួន និងកញ្ឆែត លើ​ទឹក។

wpid-20150912_115417.jpgមុខ​របរ​នេះ ជារបរ​ដ៏សំខាន់​សំរាប់​ពួក​គាត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​ទាំង​នេះ​ត្រូវ​បាន​​រាជរដ្ឋាភិបាលលក់​មួយ​ចំនែក​ធំ​ អោយ​​ក្រុម​ហ៊ុនឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ ដែល​ធ្វើ​អោយ​អ្នក​រស់​នៅ​តំបន់​នេះ​​បាន​បាត់បង់​ប្រាក់​ចំនូល​ជា​ច្រើន​ពី​ក្នុង​​បឹង។ បន្ថែម​ពី​លើ​នេះ​​ការ​រស់​នៅ​របស់​​អ្នក​សហគមន៍​ក៏​កំពុង​ប្រឈម​​បញ្ហា​​ជា​​ ច្រើន​ដោយ​សារ​តែ​ បឹង​​នេះ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ឯកជន​​ ធ្វើ​ការ​​អភិឌ្ឍន៍​​ដោយ​​​បូម​​ខ្សាច់​ពន្លេច​​បឹង​ដើម្បី​យក​ដី ដែល​​​ពន្លេច​​ទាំងរបរ​​ចិញ្ចឹម​ជីវិត​របស់​គាត់​ ​ម្យ៉ាង​វិញ​ទៀត​នៅ​សហគមន៍នេះ​ មិន​ទាន់​មាន ប្រព័ន្ធលូទឹក ទឹកស្អាត និង​របៀប​​គ្រប់​គ្រង​​សំរាម នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ប្រព័ន្ធ​អគ្គិសនី​​ត្រឹម​ត្រូវ​ដែរ​ ដែល​ធ្វើ​អោយ​អ្នករស់​នៅ​ទី​នោះ​ងាយ​ទទួល​រងគ្រោះ​ថ្នាក់​បំផុត ពិសេស​ស្ត្រី និងកុ​មារ ​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ និងគ្រោះ​ធម្ម​ជាតិ។

wpid-20150912_110418-1.jpgក្នុង​សហគមន៍​នេះ​មាន​ប្រជា​ជន​​ប្រហែល​​៨២ គ្រួសារ​​ត្រូវ​​បាន​រង​​គ្រោះ និងការ​​ប្រឈម ជា​ខ្លាំង​​ទាំង​​ផ្នែក​​ជីវ​​ភាព សុខ​ភាព និង​​អនក្ខរ​កម្ម  ដោយ​ស្ថាន​ភាព​រស់​កាន់​តែ​ពិបាក ក្នុងការ​ស្វែង​រកប្រាក់​ចំនូល​ចិញ្ចឹម​ជីវិត ដែល​ធ្វើ​អោយ​គ្រួសារ​មួយ​ចំនួន​បាន​អោយ​​កូន​ឈប់​រៀន។ នៅ​ពេល​យុវជន​ទាំង​នោះ​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំឡើង​ទៅ ត្រូវ​បាន​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា ដើម្បី​ស្វែង​​រក​មុខ​របរ​ចិញ្ចឹម​គ្រួសារ ដូចជា​ទៅ​ស៊ី​ឈ្នួល​កាត់​ត្រកួន កញ្ឆែត ឬ​ជួលរង​ដាំត្រកួន កញ្ឆែត និង​ធ្វើ​សំណង់ ឬធ្វើ​ការ​ងារ​រោង​ចក្រ​ជាដើម។

ក្នុង​នេះ​ផង​ដែរ​ប្រជាជន​ទាំងនោះ​ បានត្អូញត្អែ​ពី​បញ្ហា​រស់​នៅ​មិន​ខុស​ពីគ្នា​ថា ការ​រស់​នៅឥឡូវ​ពិបាក​ណាស់​មិន​ដូចពីមុន​ទេ  ហើយ​ប្រាក់​ចំនូល​ក៏​រក​បាន​តិច រង​​ដាំ​​ត្រកួន កញ្ឆែត​​សុទ្ធ​តែ​ជួល​គេ តែ​ទឹក ភ្លើង និង​ទំនិញ​វិញ​មានតំលៃ​ថ្លៃ។  មើល​ទៅ​ការ​រស់​នៅ​​​របស់​ប្រជាពលរដ្ឋ​នៅ​​សហគមន៍​កាន់​តែមាន​ភាព​លំបាក ទោះ​បីសហគមន៍​ទាំង​នោះ​មាន​ការ​អភិវឌ្ឍខ្លាំង​ក៏​ដោយ ហើយ​​​បញ្ហា​ទាំង​នេះ​រដ្ឋាភិ​បាល​ហាក់​ដូចជា​ មើល​រំលង និង​មិន​​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។
wpid-20150912_103620.jpg

ការរស់នៅ ជាជីវិតរបស់ខ្ញុំ

ការ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រ​លំ​បាក​តោក​យាក​ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចំនាក​ស្រុក​ ដើម្បី​ស្វែង​រក​ជីវ​ភាព​សមរម្យ​ចញ្ចឹម​ជីវិត ​ដែល​ធ្វើ​អោយ​គាត់​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ ដូចជា​ ផ្នែក​សុខភាព សុវត្ថភាព និង​អនក្ខរ​កម្មជាដើម។ លើស​ពី នេះ​ មានប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​រស់ កន្លែង​ចាក់​សំរាម លើ​ទឹក​ស្អុយ សហគមន៍កំពុង​អភវឌ្ឍន៍ និងតំបន់​អណាធិ​ប​តេ​យ្យ​​មួយ​ចំនួន​ដែល​រដ្ឋ​ហាមឃាត់​។ ស្ថាន​​ភាពរស់នៅ​​បែប​នេះ បាន​ធ្វើ​អោយ​ពួក​គាត់​ប្រឈមមុខ​យ៉ាង​ខ្លាំង​ផ្នែក​សុខ​ភាព និង​​​ជំងឺឆ្លង​ផ្សេងៗ។

wpid-20150912_103832.jpg(ស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កំពុងអភិឌ្ឍន៍ ដោយក្រុមហ៊ុនឯកជន)

ដើម្បី​ជីវ​ភាព​រស់​នៅ​​បំពេញ​តំរូវ​ការ​ជីវិត និង​មានអាហារ​បរភោគ​គ្រប់គ្រាន់ បាន​ធ្វើ​អោយមនុស្ស​រាប់ម៉ឺននាក់  ជួប​គ្រោះ មហន្តរាយ ​ផ្នែក​សុខ​ភាព ហើយ​អ្នក​ដែលងាយ​រងគ្រោះ​បំផុត​គឺស្ត្រី និងកុមារ។ កត្តាប្រឈម​ទាំង​នេះ​ហាក់​ដូច​ជា​ ត្រូវបាន​ថ្នាក់​ ដឹក​នាំ ក៏​ដូចជារដ្ឋាភិបាលបាន​មើល​រំលង ដោយ​យកចិត្ត​ទុក​ដាក់​តែចពោះ​ការ​អភិវឌ្ឃន៍ មិនមើលផលប៉ះពាល់។

បញ្ហា​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ កំពុង​ជួប​ប្រទះ​រួមមាន​ គ្មាន​ទីជំ​រក​ត្រឹមត្រូវ ខ្វះ​អាហារ​រូបត្ថម កន្លែង​រស់​នៅ​មិន​មានសេ​វារសា​ធារ​ណៈ​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ដល់​ប្រជាពល​រដ្ឋ ពិ​បាក​ក្នុង​ការប្រកបរបរ​ចញ្ចឹម​ជីវិត​ជាដើម ស្ថាន​ភាព​នេះ​​បាន​ធ្វើ​អោយ​ប្រជាជន​រាប់ម៉ឺន​​នាក់​ កំពុង​​ទទួល​នូវ​ភាពមហន្តរាយ និងរងគ្រោះផ្នែក​សុខភាព​យ៉ាង​ខ្លាំង។

wpid-20150912_102142.jpgwpid-20150912_101904.jpg

ចូលរួមលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

អំ​ពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​សង្គម​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​ បញ្ហា​ទាំង​នេះ​បាន​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរី​ភាព​ ​និង​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​ហើយ​អ្នក​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​គឺ​ភាគ​ច្រើន​ជាស្ត្រី។ ដោយ​សារ​តែ​ប្រពៃណី​ទំនៀម​​ទំលាប់​មួយ​ចំនួន​បាន​ដាក់​តម្លៃ​ឲ្យ​ស្ត្រី​ទាប​ជាង​បុរស ហើយ​ស្ត្រី​តែង​តែ​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធ និង​ការ​រើស​អើង ធ្វើ​អោយ​គេគិត​​ថា​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ជារឿង​ធម្មតា ហើយ​ជា​រឿង​របស់​គ្រួសារ​អ្នកដទៃ ដែលរឿង​នេះ​បញ្ហា​ប៉ះ​ពាល់​ដល់​យើង​ទាំង​អស់​គ្នា​ និង​សង្គម​ជាតិ​ទាំងមូល។
Screenshot_2015-08-02-02-55-56ដូចន្នេះ​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ បាន​កម្ម​វិធី​គ្រួសារ​គំរូជា​បាន​លេច​រូបរាង​ឡើង​សារ​ធារណៈ​ដែល​កម្ម​វិធី​ នេះ​ចូលរួម​ជួយ​លុប​បំបាត់​អំពើ​ហិង្សា​ តាម​រយៈ​ការ​ផ្តល់​សារ​អប់រំ​ បង្ហាញ​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ និង​ជំនួយ​ជាដើម​ ដើម្បី​ឲ្យ​កម្ម​វិធី​នេះ​ដើរ​បាន​ចាំ​បាច់​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​អ្នក​ ទាំង​អស់​គ្នា​ ​ដោយ​ការ​ទាញ​យក​ទៅ​ប្រើប្រាស់​ និង​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​កាន់​ក្រុម​គ្រួសារ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ឲ្យ​ពួក​គាត់​បាន​យល់ដឹង​ និង​ចូល​រួម​លុប​បំបាត់​ទាំង​អស់​គ្នា ​ហើយ​កម្ម​វិធី​នេះ​យើង​​អាច​ទាញ​យក​ប្រើ​ប្រាស់​បាន​ដោយ​សេរី​ កម្ម​វិធី​នេះ​​ប្រើ​ប្រាស់​តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ទំនើប​ និង​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ Android។

សូម​អ្នក​ទាំង​អស់​គ្នា​​ទាញ​យក​វា​ទៅ​ប្រើ​ប្រាស់ ដើម្បី​ចួល​រួម​លុបំ​បាត់​អំពើ​ហិង្សា​ទាំង​អស់គ្នា​។

អ្នក​ទាញ​យក​បាន​គ្រាន់​តែ​ចុច​ត្រង់នេះ  Krousar Koumrou

Please download  this mobile app: Krousar Koumrou

This Mobile App is showing on education about what is domestic violence, the roof of this violence, what we can when violence happened and the way we can help victim by contact other number to support.

Pleas download it if you support this program.

thank you!

ភាពផ្លាស់ប្តូររបស់ស្ត្រីវ័យក្មេងក្រោយចូលរួមការងារស្ម័គ្រចិត្ត

គម្រោង ​ “ផ្តល់​ភាព​អង់​អាច និង​ពន្លឿន​ចលនា​ស្ត្រី​វ័យក្មេង” ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ សីលកា ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ អង្គការ Oxfam ហើយ​អនុវត្ត​ក្នុង​ខេត្ត កំពង់ធំ ក្នុង​ស្រុក​ចំនួន៣ និង​ទីរួម​ខេត្ត។​ គម្រោង​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើ​ម្បី​បង្កើន​ភាព​អង់​អាច​ក្នុង​ភាព​ជាអ្នក​ដឹកនាំ ​ដល់​សកម្ម​ជន​ស្រ្តីវ័យ​ក្មេង ពង្រឹង​ចំនេះ​ដឹង អោយ​មាន​ជំនាញ​ក្នុង​ការ​តស៊ូម​តិ បង្កើន​​ការចូល​រួមសហការណ៍ និង​​ចំណង​ទំនាក់​ទំនងជាមួយថ្នាក់​ដឹក​នាំ និងអ្នក​ពាក់​ព័ន្ធ គម្រោងនេះបានផ្តល់ឱកាសដល់ ស្ត្រី​វ័យក្មេងឲ្យបញ្ចេញនូវសក្តានុពល ​ សមត្ថភាព។

ជាក់​ស្តែង ​កញ្ញា សុង គឹមសេង ជា​សកម្មជន​ស្ត្រីវ័យក្មេង​ម្នាក់ ដែល​តស៊ូ​ប្រឹង​ប្រែង​ក្នុង​ការងារ ហើយ​នាង​មាន​កំរិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី១២ ក្រោយបញ្ចប់​នាង​បាន​ប្រកប​មុខ​របរ​ជាជាង​កាត់​ដេរ​ដើម្បី​ចញ្ចឹម​ជីវិត​ ប៉ុន្តែ​ក្រោយពេល​នាងបាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រ​​ចិត្ត​ក្នុង​គម្រោង ​“ផ្តល់​ភាព​អង់​អាច​ និង​ពន្លឿន​ចលនា​ស្ត្រី​វ័យ​ក្មេង”​ នៅ​ឆ្នាំ ២០១៤​កន្លង​មក​ នាង​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​នូវ​ភាព​អង្គ​អាច ​ការហ៊ាន​និយាយ​ស្តី​ជាង​មុន​ ជា​ពិ​សេស​នាង​ហ៊ាន​តស៊ូ​មតិ អាច​សម្រប​សម្រួល​ក្នុង​ក្រុម​ ​និង​​ចែក​រំលែ​ក​ព័ត៌មាន ​បទ​ពិ​សោធន៍​ដែល​នាង​បានរៀនសូត្រ​បាន​ពី​គម្រោង ​ទៅ​កាន់ប្រជាពលរដ្ឋ​ អ្នកជិតខាង ​និងអាជ្ញា​ធរ​ក្នុង​សហគមន៍​របស់នាង​។

២
ភាព​ឆ្លាតវៃនិង​ការតស៊ូ​ប្រឹង​ប្រែង​របស់​នាង​ក្នុង​ការងារ​សង្គម​បាន​ធ្វើឲ្យ​មាន​ការ​អភិវ​ឌ្ឍខ្លួន​​ឯង និងឱកាស​ធ្វើ​ការ​ងារ​សង្គម​ រហូត​​អ្នក​ជុំវិញ​កោត​សរសើរ​ពី​សមត្ថ​ភាព​របស់​នាង នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ថ្នាក់​ដឹក​នាំ​ស្រុក​មួយ​ចំនួន​បាន​ទទួល​ស្គាល់​នៅ​ចំនេះដឹង​ ជំនាញ ​និង​បទ​ពិ​សោធន៍​របស់​នាង​ ​ហើយ​បាន​នែ​នាំ​នាង​ឲ្យដាក់​ពាក្យ​បំរើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ ។ បច្ចុប្បន្ន​នេះ​នាង​​ត្រូវ​បាន​អភិ​បាលស្រុក និង​ថ្នាក់​ដឹន​នាំ​ស្រុក​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ជា ​បុគ្គ​លិក​កិច្ច​សន្យា​នៅ​ការ​រិយាល័យ​វប្បធ៌ម ​និង​វិចិត្រ​សិល្បៈ​​នៅ​ស្រុក​បាន​រាយណ៍។

អំពើហិង្សាក្នុងគ្រួសារ

3645-Anti-domestic-violence-poster,-Cambodia._7551ដកស្រង់រូបភាពពី http://www.spraguephoto.com/stock-photography-image/7551/Anti-domestic-violence-poster,-Cambodia.

 

អំ​ពើ​ហិង្សា​សំដៅ​ទៅ​លើ​ ជា​អំពើ​ហិង្សា​ទាំង​ឡាយ​ណា​ដែល​កើត​នៅ​ក្នុង​គ្រួសារ​ដោយ​សារ ប្តី ប្រពន្ធ ឬ​កូន​ក្នុង​បន្ទុក ឬ​អ្នក​នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ។ យើង​ឃើញ​ថាអំពើ​ហិង្សា​តែង​កើត​ឡើង​ជាញឹក​ញា​ប់​ដែល​ធ្វើ​ឲ្យ​ប្រជាជន​បាន​ គិត​ថា​វា​ជា​រឿង​ធម្មតា និង​ទំលាប់​ទៅ​ហើយ​សំរាប់​គ្រួសារ​មួយ​ចំនួន ដោយ​គេ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​ដោះ​​ស្រាយ​ឡើយ​។ ហិង្សា​ដែល​កើត​ឡើង​ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ​រួម​មាន

  • អំពើ​ហិង្សាផ្លូវ​កាយ សំ​ដៅ​លើអំពើ​ប៉ះ​ពាល់​ដល់​បូ​រណៈ​ភាព​រូប​កាយ​រួម​មាន  ការ​ប្រើ​អាវុធ បង្ក​ឲ្យ​មាន​របួស​ ឬ​គ្មាន​របួស ដូចជា ការ​វាយ​ដំ​ ទាត់​​ធាក់ ជា​ដើម។
  • អំ​ពើ​ហិង្សា​ផ្លូវ​ភេទ  ជា​អំ​ពើ​ឈ្លាន​ពាន​ទាំង​ឡាយ​​ណា ធ្វើ​ទៅ​លើ​ផ្លូវ​ភេទ ឬ​ការ​ប្រើ​ហិង្សា​សេពសន្ថវៈ ​ ឬ​ការ​ការប្រើ​អារ​ស្រូវ​ភាស  ដែល​ប៉ះ​ពាល់ ដល់​សេរីភាព​នៃផ្លូវ​ភេទ​បុគ្គល​ណា​ម្នាក់ ដូចជា  ការ​បៀត​បៀន​កេរ្ត៍ខ្មាស ដោយ​ប៉ះ​ពាល់ ការ​ស្ទាប​អង្អែល ការ​រាវ​ ការ​បញ្ចេញ​សញ្ញា​ ឬមតិ​យោបល់​ដោយ​មិន​គោរព​ ។
  • អំពើ​ហិង្សា​ផ្លូវ​ចិត្ត ជា​អំពើ​ដែល​ប៉ះ​ពាល់​ផ្លូវ​ចិត្ត ដោយ​ធ្វើ​ឲ្យ​ទុក​បុក​ម្នេញ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ផ្លូវ​​ចិត្ត សតិ​អារ​ម្មណ៍ បញ្ហា​ស្មារតី ដល់​រូបវន្ត​បុគ្គល​ក្នុង​គ្រួសារ ដូចជា ការ​គំរាម​កំហែង​ដោយ​ប្រើ​ហិង្សា ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រមាថ​ មើល​ងាយ បរិហារ​កេរ្ត៍​ជន​រង​គ្រោះ​ជា​ដើម។
  • អំពើ​ហិង្សា​ផ្នែក​សេដ្ឋ​កិច្ច ជាអំ​​ពើ​គំរាម​កំ​ហែង បង្ខិ​ត​បង្ខំ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ភ័យខ្លាច ​តក់​ស្លត់ និង​អំ​ពើ​ដែល​ប៉ះ​ពាល់​ដល់ បុគ្គល​ភាព និង​ទ្រព្យ​សម្បត្តិ​នៃ​ជន​ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ដូច​ជា ការ​មិន​ផ្តល់​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​ជន​ដែល​រ៉ាប់​រង​ការ​ចំនាយ​ ក្នុង​គ្រួសារ ការ​កំហែង​យក​ប្រាក់​ពី​ជន​ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ឬមាន​​ការ​​វាយ​បំ​បែក​ការ​បំ​ផ្លិច​បំផ្លាញ​របស់​របរ​ផ្សេងៗ​រួម​មាន លុយ​កាក់​ មាសប្រាក់​ដែល​ជាទ្រព្យ​សម្បត្ត​រួម​របស់​ប្តី​ប្រពន្ធ​។

ហិង្សា ​ទាំង​នេះ​តែង​កើត​ឡើង​ឥត​ឈប់​ឈរ ក្នុង​សង្គម​គ្រួសារ​ដោយ​គ្មាន​ការ​ថយ​ចុះ​ឡើយ​ដោយ​សារ មនុស្សមួយ​ចំនួន​គិត​ថា​ជា​រឿង​គ្រួសារ តែ​ការ​ពិត​ទៅ​ជា​រឿង​សង្គម​ទាំ​ង​មូល​នោះ​​ទេ​។ ហើយ​អ្នក​ដែល​មាន​សមត្ថ​កិច្ច​​ចុះ​អន្ត​រាគមន៍​រួម​មាន

  • មន្ត្រី​នគរបាល
  • ភ្នាក់​ងារ​នគរបាល
  • មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ដែល​មាន​នីតិ​សម្បទា​ជា​នគរ​បាល​យុត្តធម៌
  • កង​រាជ​អាវុធ​ហត្ថ
  • មេ​ឃុំ ចៅ​សង្កាត់
  • មន្ត្រី​កិច្ច​ការ​នារី​ភូមិ ឃុំ​ជា​ដើម។

ដូច្នេះ​បើ​មាន​អំពើ​ហិង្សា​កើត​ឡើង​យើង​ទាំង​អស់​គ្នា​ដែល​បាន​ឃើញ​គួរ​តែ​ចូល​រួម​ក្នុង​ការ​រា​រាំង​ជន​មុខសញ្ហា​កុំ​ឲ្យ​ប្រព្រឹត្ត ​ឬ​ធ្វើ​ការ​ប្តឹង​ទៅ​អាជ្ញធរ​មាន​សមត្ថ​កិច្ច​ចុះ​អន្ត​រាគមន៍ និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ជន​ល្មើស​រាងចាល និងលុបបំ​បាត់​ឲ្យ​បាន​នូវអំពើហិង្សាក្នុង​គ្រួសារ​។

Domestic Violence always happen in Cambodia family and doesn’t find solution for the victim because they are thought it is in their family and their habit for some family. The kind Domestic Violence that always happen in family is violence on body, violence on heart, violence on sex, violence on economic.Who can intervention on domestic violence is police officer, Police agencies, Minister of Women’s affair that has  rehabilitation on police justice, Military police, Commune chiefs.

If we are want to stop Domestic Violence please join together to end violence against women.

អំពើហិង្សាក្នុងគ្រួសារជារឿងធម្មតាឬ?

អំ​ពើ​ហិង្សា​តែង​កើត​ឡើង​គ្រប់​រូប​ភាព​នៅ​ក្នុង​សង្គម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ហដូច​ជា​គ្មាន​ការ​អើ​ពើ​ពី​អាជ្ញាធរ​ ឬ​មន្ត្រី​ដែល​មាន​អំណាច​នៅ​ក្នុង​តំបន់​នោះ​ឡើយ​ដោយ​បាន​គិត​ថា​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តាម​រយៈ​នេះ​មាន​ស្ត្រី​ជា​ច្រើន​បាន​និយាយ​ត្អូញ​ត្អែរ​ថា “នៅ​ក្នុង​គ្រួសារ​ខ្ញុំ​វិញ​វា​ជា​រឿង​ដែល​កើត​ឡើង​ជា​ទំលាប់​ទៅ​ហើយ” ។ ជា​ការ​ពិត​ណាស់​សូម​បី​តែ​មេ​ឃុំ​មួយ​ចំនួ​យហដូច​ជា​គិត​ថា​វាជា​រឿង​ធម្មតា​ទៅ​ហើយ​ព្រោះ ​តែ​គិត​ថា​ព្រឹ​ក​​គាត់​វាយ​គ្នា ប៉ុន្តែ​ដល់​ល្ងាច​ឡើង​ត្រូវ​គ្នា​វិញ​ហើយ​។ ជាក់​ស្តែង​សូម្បី​តែ​​ស្ត្រី​ខ្លួន​ឯង​មួយ​ចំនួន​បែ​ជា​គិត​ថា​មក​ពី ស្ត្រី​ឬ​ប្រពន្ធ​ទាំងនោះ​ខ្លាំង​ដៃ​ពេក​(ពូកែ​ខាង​តវា និង​និយាយ​រឿង​ប្តី​វាយ​ទៅ​ប្រាប់​អ្នក​ដទៃ)ទើប​​ប្តីវាយ​។ តើ​វាជា​ការ​ពិត​ឬ?

ជាង​នេះ​ទៅ​ទៀត អ្នក​មួយចំនួន​ហដូច​មិន​អើ​ពើ​ឡើយ​ចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​ដែល​កើត​ឡើង​នៅ​ជំវិញ​ខ្លួន​ដោយ​គិត​ថាវា​ជារឿង​របស់​ក្រុមគ្រួសារ​គេ ​ប្រ​សិន​បើ​គាត់​ទៅ​ជួយ​នោះ​គេ​និង​បន្ទោស​គាត់​ថា​ចេះ​ដឹង​រឿង​គ្រួសារ​អ្នក​ដទៃ ជួន​កាល​ទៀត អ្នក​ដែល​រង​គ្រោះ​ផ្ទាល់​និង​ស្តី​បន្ទោស​គាត់​ទៀត​ក៏​មាន ដូ​ច្នេះ​មិន​ជួយ​ល្អ​ជាង​ជួយ។​ ដល់ពេលមានហិង្សា​ធ្ងន់​ធ្ងរ ទើប​រត់​រក​អ្នក​ជួយ ឬចុះ​ទៅ​អន្តរាគមន៍​​​បញ្ហា​ទាំង​នេះ​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ សឹងគ្រប់​តំបន់​ ជាពិសេសនៅជន់បទ​ និង​តំ​បន់​ដាច់​ត្រយាល​តែម្តង ហើយមូលហេតុ​ដែល​កើតឡើង​ដោយសារតែពួកគាត់មិនបាន​យល់​ដឹង​ពី​ច្បាប់​ ផល់ប៉ះពាល់​នៃ​អំ​ពើហិង្សា និង​មិន​បាន​គិត​ថា​វា​ជា​បញ្ហា​សង្គមទាំងមូល។

ជា​រួម​ដើម្បី​អាច​បញ្ឈប់​បាន​យើង​ត្រូវ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា ទាំង​អ្នក​ប្រព្រឹត្ត​​ អ្នក​រង​គ្រោះ​ អ្នក​រស់​នៅ​ជុំវិញ និង​អាជ្ញា​ធរ​មាន​សម្ថកិច្ច សហការ​គ្នា​ក្នុង​ការ​លប់​បំបាត់​អំពើ​ហិង្សា​លើស្តី្រ​។

Domestic Violence, is it normal?

The Domestic violence always happens on women in society and sometime it seem don’t have ignored from some authorities officials or who have the power in the area and they thought it was normal. By the way have many women always complain “it is normal for their family”

In the countryside have a lot of people thought it happen by women when they are advocate with their husband, but they never think the roof of violence. and sometime chef community think it no matter, because every day for some family in his commune, they are fighting in the morning but the evening will be well so he didn’t help those families.

They seem to think of domestic violence as a family problem, it not social issue, specially in the rural area they don’t know the law, impact of violence so they don’t think it is illegal.

មនុស្សគ្រប់សិទ្ធដូចៗគ្នា

Cambodia Human’s rights law

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

សិទ្ធិ​មនុស្ស​មាន​៣​ប្រ​ភេទ​ធំៗ​៖

១. សិទ្ធិ​ស៊ី​វិល​ និង​នយោបាយ​  គឺ “សំដៅទៅរកឥស្សរភាព” ហើយរួមនាកសិទ្ធិក្នុងការរស់នៅឥស្សរភាព និង​សន្តិសុខ​របស់​បុគ្គល សេរី​ភាព​ចាកផុត​ពី​ការ​ធ្វើ​ទារុណ្ឌ​កម្ម​ និង​ទេស​ភាព សេរី​ភាព​ចូល​រួម​ក្នុង​កិច្ច​ការ​នយោបាយ សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​សម្តែង ក្នុង​ការ​គិត ក្នុង​ការ​បញ្ចេញ​មនសិការ និង​ក្នុង​ជំនឿ​សាសនា ព្រម​ទាំង​សេរី​ភាព​ក្នុង​ការ​ចូល​រួម​ជា​សមាគម និង​ការ​ប្រមូល​ផ្តុំ។

២. សិទ្ធិ​សេដ្ឋ​កិច្ច​ និង​សង្គម  គឺ ​”សំដៅ​ទៅ​រក​សន្តិភាព​” រួម​មាន​ដូច​ជា សិទ្ធិ​មាន​ការ​ងារ ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​រស់​នៅ​ក្នុង​កម្រិត​ជីវ​ភាព​សមរម្យ សិទ្ធិ​ទទួល​បាន​ស្បៀង​អាហារ ទី​ជម្រក ​និង​ការ​គាំ​ពារ​សុខ​ភាព ជាដើម។

៣. សិទ្ធិ​បរិស្ថាន​ វប្បធម៌ អភិវឌ្ឍន៍ រួម​មាន​សិទ្ធិ​រស់​នៅ​ក្នុង​បរិស្ថាន​មួយ​ស្អាត និង​ការ​ពារ​ពី​ការ​បំផ្លិច​បំផ្លាញ សិទ្ធិ​ទទួល​នូវ​ការ​អភិវឌ្ឍន៍ ផ្នែក​វប្បធម៌​នយោបាយ និងសេដ្ឋកិច្ច។