Archives

និយាយពាក្យយេនឌ័រអ្នកណាក៏ស្គាល់ ចុះនិយមន័យ​?

មនុស្សជាច្រើនទាំងវ័យក្មេង និងចំណាស់ សុទ្ធតែ​ស្គាល់ និងធ្លាប់លឺ​ពាក្យយេនឌ័រ។ នៅពេលដែល​​គ្រប់គ្នា​​ចាប់​ផ្តើម​​និយាយពី​​យេនឌ័រ គេតែតែយល់ទៅតាមការ​មើលឃើញ​​ភ្លាមថា​ យេនឌ័រ សំគាល់ទៅលើបុរសនិងស្ត្រី ទីណាដែលមានការចូលរួម​របស់​ស្ត្រី​ភាគ​ច្រើន​​ទីនោះមានយេនឌ័រ មនុស្សភាគច្រើននៅតែ​មានការ​យល់ច្រលំ ពាក្យថាយេនឌ័រ​ និងសមភាពយេនឌ័រ ។

បើយោងតាម សន្ទានុក្រម​យេនឌ័រ របស់ក្រសួង​កិច្ចការនារី៖ ពាក្យយេនឌ័រ គឺសំដៅដល់​តួនាទី ឥរិយាបថ នឹងគុណតម្លៃ​នានា ដែល​វប្បធម៌ និងសង្គម​ដាក់កំណត់​អោយបុរស និងស្ត្រី​អនុវត្ត​ដោយឡែក​ពីគ្នា។ តួនាទី ឥរិយាបថ និងគុណតម្លៃទាំងនេះ​កំណត់​នូវអាកប្បកិរិយា និង​ទំនាក់​ទំនង​វាង​បុរស និងស្ត្រី។ តួនាទី ឥរិយាបថ និងគុណតម្លៃ ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង​និងថែរក្សា​ដោយ​ស្ថាប័ន​សង្គមនានា ដូចជាគ្រួសារ រដ្ឋាភិបាល សហគមន៍ សាលារៀន វត្តអារាម និងសារព័ត៌មាន។ គឺដោយយេនឌ័រ​​នេះ​ហើយ ទើបបាន​ជា​តួនាទី និងលក្ខណៈ​សំគាល់មួយ​ចំនួនត្រូវ​បានកំណត់​ឡើងផ្សេង​ពីគ្នា និងតឹងរឹង​សម្រាប់បុរស និងស្ត្រី។ យេនឌ័រ​អាចកែ​ប្រែបាន តែ ភេទ មិនអាចកែប្រែបានទេ។

ឥឡូវ​នេះស័ព្ទ យេនឌ័រ ត្រូវបាន​គេបំលែង​ន័យ​ដំបូង​របស់វា​ដែល​ប្រើប្រាស់​ក្នុងវេយ្យាករណ៍​សម្រាប់​បញ្ជាក់នាមថា បុំលិង្គ (ភេទប្រុស) ឥត្ថីលិង្គ (ភេទស្រី) នបុំលិង្គ (អភេទ) ឲ្យ​ទៅ​ជាន័យថ្មី។ សង្គម​វិទូ​ប្រើពាក្យនេះ សំដៅយក​តួនាទី​របស់​បុរស និងស្ត្រី ឥរិយាបថ គុណតម្លៃ​ដែល​សង្គម​បានកំណត់ ហើយដែលសហគមន៍ និងសង្គមបានអះអាងថា​សម​ស្រប​សម្រាប់ភេទនីមួយៗ។

សមភាពយេនឌ័រ សំដៅ​ដល់​ភាព​គ្មាន​ការរើសអើង ដោយយក​ភេទរបស់​បុគ្គល​មកធ្វើជា​មូលដ្ឋាន​នៅក្នុងការ​បែងចែក​ធនធាន ឬផលប្រយោជន៍ ឬមួយនៅក្នុងការទទួល​បាន​សេវា​នានា។ សមភាពយេនឌ័រ​អាចវាស់​វែងបាន ដោយការ​ពិនិត្យ​មើលអំពី​ការ​មានកាលានុវត្តភាពស្មើគ្នា ឬមួយ​ក៏មានការទទួល​ផលប្រយោជន៍​ដូចគ្នា សម្រាប់ស្ត្រី និងបុរស។

ជារួមយេនឌ័រ គឺសង្គមជាអ្នក​កំណត់ នូវតួនាទី ឥរិយាបថ និងគុណតម្លៃ នៃការដាក់ឲ្យអនុវត្តរវាង ស្រ្តី និងបុរសដាច់ដោយ​ឡែក​ពីគ្នា ហើយយេនឌ័រអាច​​ធ្វើការ​កែប្រែបាន។

 

Advertisements

Why the Violence always happen on women?

A lot of people in Cambodia had been gotten violence from their family and people who have power, they always used on the victim or who weakness. The violence mostly happens on women. The video, which shows the root course of violence and how we can help the victim when we saw the violence and the violence was happening on women.

Please do not silence when you see violence or it happens in your family. It is not a general case but it’s the main problem in society. It is abuses of human rights.

Women Movement In Cambodia

Nowadays, Cambodia’s Young Women were understood on gender and right. They started collect  their voice to build network in commune to promote their right, gender, violence and advocate with authority on public service that  supporting  from national and international NGO to build knowledge, experience, capacity and empowerment women in Cambodia. absolutely CYWEN is a network that working on building capacity to be strengthening with young women and youth to change old concept note that discrimination on women to be movement and development.

We see a lot of women have potential to help our society by promote their voice rights, gender, law and working together to be nonviolence and development social living. By the way YWA Kompongthom Province  their are working hardly and volunteer to help they commune with authorities and the women leading at sub-national level by promote the Gender, Rights, Violence, Migration and Maternal health  to citizen in their commune. It is the model act that we should learn from them to develop ourselves to be a leader and good model too. 10644547_794486817335802_2523148348620996859_o

Moreover Have a lot of NGO had been working on gender, women’s right, rights to quality between men and women by share information and knowledge to men and women and impact of discrimination on gender. Otherwise The local NGO are working closely with youth on education to strengthen because of youth it the main target and the one who easy to change and share continue to their commune.

ទីក្រុងកាន់តែអភិវឌ្ឍន៍ប្រជាពលរដ្ឋកាន់តែក្រីក្រ

ប្រជា​ជន​​​រស់​​​នៅ​​ពី​មួយ​​​ឆ្នាំ​​ទៅ​​​មួយ​​ឆ្នាំ​​កាន់​​​តែ​មាន​ការ​កើន​​ឡើង​​ឥត​ឈប់​​ឈរ​​ក្នុង​​ទី​ក្រុង​ ដោយសារ​ការ​ធ្វើចំនាក​ស្រុក និង​ស្វែង​​រកជីភាព​​រស់នៅ​សមរម្យ​សំរាប់ជីវិត​ ស្ថានភាព​នេះបាន​ធ្វើអោយ​ទីក្រុង​កាន់​តែតូច​ចង្អៀត  ដោយសារ​តែ​ប្រជាជន​មក​តាំង​ទី​លំ​នៅ​កាន់​​តែច្រើន តែទំហំ​ទីក្រុង​នៅដ៏ដែល ដូច្នេះ​ហើយ​ដើម្បី​បំពេញ​តំរូវការ​រស់នៅ​ក្នុង​ទីក្រុង រដ្ឋាភិបាល​បាន​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ក្រុងអោយ​មាន​បរិស្ថាន​រស់នៅ​សមស្រប និង​ល្អប្រសើរ​ជាងមុន។​

ការ​​អភិវឌ្ឍទីក្រុង​​ក៏​កាន់​​តែមាន​​ការ​​រីក​ចំរើន​​ទៅៗ ប៉ុន្តែ​​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​អភិវឌ្ឍន៍​ទាំងនោះ កាន់​តែ​មាន​ស្ថាន​ភាព​ពិបាក​ឡើងៗ​ ក្នុងការ​រស់នៅ​​ក៏ដូចជា​​ការ​ប្រកប​របរ​ចញ្ចឹម​ជីវិត។​ ជាក់ស្តែង ប្រជាជន​នៅ​ក្នុង​សហគមន៍​ព្រែកតា​គង់​១ ក្នុង​ចំណោម​សហគមន៍​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ បានត្អូញ​ត្អែថា តាំង​ពីមុន​ឆ្នាំ ១៩៩៣ គាត់​រស់​នៅ​លើ​​បឹង​នេះ​គឺមាន​ភាព​ងាយ​ស្រួល​ក្នុងការ​ចិញ្ចឹម​ជីវិត ព្រោះថា​បឹង​នេះសំបូរ​ដោយ ដោយត្រី និងជីវៈចំរុះ​ ដែលអាច​ស្វែង​រក​បាន​ដោយងាយស្រួល​​ធ្វើ​​ជា​អាហារ​ និង​ជាពិសេស​ការ ការ​ប្រកប​របរ ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ដាំ​ត្រកួន និងកញ្ឆែត លើ​ទឹក។

wpid-20150912_115417.jpgមុខ​របរ​នេះ ជារបរ​ដ៏សំខាន់​សំរាប់​ពួក​គាត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​ទាំង​នេះ​ត្រូវ​បាន​​រាជរដ្ឋាភិបាលលក់​មួយ​ចំនែក​ធំ​ អោយ​​ក្រុម​ហ៊ុនឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ ដែល​ធ្វើ​អោយ​អ្នក​រស់​នៅ​តំបន់​នេះ​​បាន​បាត់បង់​ប្រាក់​ចំនូល​ជា​ច្រើន​ពី​ក្នុង​​បឹង។ បន្ថែម​ពី​លើ​នេះ​​ការ​រស់​នៅ​របស់​​អ្នក​សហគមន៍​ក៏​កំពុង​ប្រឈម​​បញ្ហា​​ជា​​ ច្រើន​ដោយ​សារ​តែ​ បឹង​​នេះ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ឯកជន​​ ធ្វើ​ការ​​អភិឌ្ឍន៍​​ដោយ​​​បូម​​ខ្សាច់​ពន្លេច​​បឹង​ដើម្បី​យក​ដី ដែល​​​ពន្លេច​​ទាំងរបរ​​ចិញ្ចឹម​ជីវិត​របស់​គាត់​ ​ម្យ៉ាង​វិញ​ទៀត​នៅ​សហគមន៍នេះ​ មិន​ទាន់​មាន ប្រព័ន្ធលូទឹក ទឹកស្អាត និង​របៀប​​គ្រប់​គ្រង​​សំរាម នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ប្រព័ន្ធ​អគ្គិសនី​​ត្រឹម​ត្រូវ​ដែរ​ ដែល​ធ្វើ​អោយ​អ្នករស់​នៅ​ទី​នោះ​ងាយ​ទទួល​រងគ្រោះ​ថ្នាក់​បំផុត ពិសេស​ស្ត្រី និងកុ​មារ ​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ និងគ្រោះ​ធម្ម​ជាតិ។

wpid-20150912_110418-1.jpgក្នុង​សហគមន៍​នេះ​មាន​ប្រជា​ជន​​ប្រហែល​​៨២ គ្រួសារ​​ត្រូវ​​បាន​រង​​គ្រោះ និងការ​​ប្រឈម ជា​ខ្លាំង​​ទាំង​​ផ្នែក​​ជីវ​​ភាព សុខ​ភាព និង​​អនក្ខរ​កម្ម  ដោយ​ស្ថាន​ភាព​រស់​កាន់​តែ​ពិបាក ក្នុងការ​ស្វែង​រកប្រាក់​ចំនូល​ចិញ្ចឹម​ជីវិត ដែល​ធ្វើ​អោយ​គ្រួសារ​មួយ​ចំនួន​បាន​អោយ​​កូន​ឈប់​រៀន។ នៅ​ពេល​យុវជន​ទាំង​នោះ​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំឡើង​ទៅ ត្រូវ​បាន​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា ដើម្បី​ស្វែង​​រក​មុខ​របរ​ចិញ្ចឹម​គ្រួសារ ដូចជា​ទៅ​ស៊ី​ឈ្នួល​កាត់​ត្រកួន កញ្ឆែត ឬ​ជួលរង​ដាំត្រកួន កញ្ឆែត និង​ធ្វើ​សំណង់ ឬធ្វើ​ការ​ងារ​រោង​ចក្រ​ជាដើម។

ក្នុង​នេះ​ផង​ដែរ​ប្រជាជន​ទាំងនោះ​ បានត្អូញត្អែ​ពី​បញ្ហា​រស់​នៅ​មិន​ខុស​ពីគ្នា​ថា ការ​រស់​នៅឥឡូវ​ពិបាក​ណាស់​មិន​ដូចពីមុន​ទេ  ហើយ​ប្រាក់​ចំនូល​ក៏​រក​បាន​តិច រង​​ដាំ​​ត្រកួន កញ្ឆែត​​សុទ្ធ​តែ​ជួល​គេ តែ​ទឹក ភ្លើង និង​ទំនិញ​វិញ​មានតំលៃ​ថ្លៃ។  មើល​ទៅ​ការ​រស់​នៅ​​​របស់​ប្រជាពលរដ្ឋ​នៅ​​សហគមន៍​កាន់​តែមាន​ភាព​លំបាក ទោះ​បីសហគមន៍​ទាំង​នោះ​មាន​ការ​អភិវឌ្ឍខ្លាំង​ក៏​ដោយ ហើយ​​​បញ្ហា​ទាំង​នេះ​រដ្ឋាភិ​បាល​ហាក់​ដូចជា​ មើល​រំលង និង​មិន​​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។
wpid-20150912_103620.jpg

ចូលរួមលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

អំ​ពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​សង្គម​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​ បញ្ហា​ទាំង​នេះ​បាន​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរី​ភាព​ ​និង​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​ហើយ​អ្នក​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​គឺ​ភាគ​ច្រើន​ជាស្ត្រី។ ដោយ​សារ​តែ​ប្រពៃណី​ទំនៀម​​ទំលាប់​មួយ​ចំនួន​បាន​ដាក់​តម្លៃ​ឲ្យ​ស្ត្រី​ទាប​ជាង​បុរស ហើយ​ស្ត្រី​តែង​តែ​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធ និង​ការ​រើស​អើង ធ្វើ​អោយ​គេគិត​​ថា​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ជារឿង​ធម្មតា ហើយ​ជា​រឿង​របស់​គ្រួសារ​អ្នកដទៃ ដែលរឿង​នេះ​បញ្ហា​ប៉ះ​ពាល់​ដល់​យើង​ទាំង​អស់​គ្នា​ និង​សង្គម​ជាតិ​ទាំងមូល។
Screenshot_2015-08-02-02-55-56ដូចន្នេះ​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ បាន​កម្ម​វិធី​គ្រួសារ​គំរូជា​បាន​លេច​រូបរាង​ឡើង​សារ​ធារណៈ​ដែល​កម្ម​វិធី​ នេះ​ចូលរួម​ជួយ​លុប​បំបាត់​អំពើ​ហិង្សា​ តាម​រយៈ​ការ​ផ្តល់​សារ​អប់រំ​ បង្ហាញ​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ និង​ជំនួយ​ជាដើម​ ដើម្បី​ឲ្យ​កម្ម​វិធី​នេះ​ដើរ​បាន​ចាំ​បាច់​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​អ្នក​ ទាំង​អស់​គ្នា​ ​ដោយ​ការ​ទាញ​យក​ទៅ​ប្រើប្រាស់​ និង​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​កាន់​ក្រុម​គ្រួសារ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ឲ្យ​ពួក​គាត់​បាន​យល់ដឹង​ និង​ចូល​រួម​លុប​បំបាត់​ទាំង​អស់​គ្នា ​ហើយ​កម្ម​វិធី​នេះ​យើង​​អាច​ទាញ​យក​ប្រើ​ប្រាស់​បាន​ដោយ​សេរី​ កម្ម​វិធី​នេះ​​ប្រើ​ប្រាស់​តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ទំនើប​ និង​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ Android។

សូម​អ្នក​ទាំង​អស់​គ្នា​​ទាញ​យក​វា​ទៅ​ប្រើ​ប្រាស់ ដើម្បី​ចួល​រួម​លុបំ​បាត់​អំពើ​ហិង្សា​ទាំង​អស់គ្នា​។

អ្នក​ទាញ​យក​បាន​គ្រាន់​តែ​ចុច​ត្រង់នេះ  Krousar Koumrou

Please download  this mobile app: Krousar Koumrou

This Mobile App is showing on education about what is domestic violence, the roof of this violence, what we can when violence happened and the way we can help victim by contact other number to support.

Pleas download it if you support this program.

thank you!

ភាពផ្លាស់ប្តូររបស់ស្ត្រីវ័យក្មេងក្រោយចូលរួមការងារស្ម័គ្រចិត្ត

គម្រោង ​ “ផ្តល់​ភាព​អង់​អាច និង​ពន្លឿន​ចលនា​ស្ត្រី​វ័យក្មេង” ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ សីលកា ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ អង្គការ Oxfam ហើយ​អនុវត្ត​ក្នុង​ខេត្ត កំពង់ធំ ក្នុង​ស្រុក​ចំនួន៣ និង​ទីរួម​ខេត្ត។​ គម្រោង​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើ​ម្បី​បង្កើន​ភាព​អង់​អាច​ក្នុង​ភាព​ជាអ្នក​ដឹកនាំ ​ដល់​សកម្ម​ជន​ស្រ្តីវ័យ​ក្មេង ពង្រឹង​ចំនេះ​ដឹង អោយ​មាន​ជំនាញ​ក្នុង​ការ​តស៊ូម​តិ បង្កើន​​ការចូល​រួមសហការណ៍ និង​​ចំណង​ទំនាក់​ទំនងជាមួយថ្នាក់​ដឹក​នាំ និងអ្នក​ពាក់​ព័ន្ធ គម្រោងនេះបានផ្តល់ឱកាសដល់ ស្ត្រី​វ័យក្មេងឲ្យបញ្ចេញនូវសក្តានុពល ​ សមត្ថភាព។

ជាក់​ស្តែង ​កញ្ញា សុង គឹមសេង ជា​សកម្មជន​ស្ត្រីវ័យក្មេង​ម្នាក់ ដែល​តស៊ូ​ប្រឹង​ប្រែង​ក្នុង​ការងារ ហើយ​នាង​មាន​កំរិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី១២ ក្រោយបញ្ចប់​នាង​បាន​ប្រកប​មុខ​របរ​ជាជាង​កាត់​ដេរ​ដើម្បី​ចញ្ចឹម​ជីវិត​ ប៉ុន្តែ​ក្រោយពេល​នាងបាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រ​​ចិត្ត​ក្នុង​គម្រោង ​“ផ្តល់​ភាព​អង់​អាច​ និង​ពន្លឿន​ចលនា​ស្ត្រី​វ័យ​ក្មេង”​ នៅ​ឆ្នាំ ២០១៤​កន្លង​មក​ នាង​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​នូវ​ភាព​អង្គ​អាច ​ការហ៊ាន​និយាយ​ស្តី​ជាង​មុន​ ជា​ពិ​សេស​នាង​ហ៊ាន​តស៊ូ​មតិ អាច​សម្រប​សម្រួល​ក្នុង​ក្រុម​ ​និង​​ចែក​រំលែ​ក​ព័ត៌មាន ​បទ​ពិ​សោធន៍​ដែល​នាង​បានរៀនសូត្រ​បាន​ពី​គម្រោង ​ទៅ​កាន់ប្រជាពលរដ្ឋ​ អ្នកជិតខាង ​និងអាជ្ញា​ធរ​ក្នុង​សហគមន៍​របស់នាង​។

២
ភាព​ឆ្លាតវៃនិង​ការតស៊ូ​ប្រឹង​ប្រែង​របស់​នាង​ក្នុង​ការងារ​សង្គម​បាន​ធ្វើឲ្យ​មាន​ការ​អភិវ​ឌ្ឍខ្លួន​​ឯង និងឱកាស​ធ្វើ​ការ​ងារ​សង្គម​ រហូត​​អ្នក​ជុំវិញ​កោត​សរសើរ​ពី​សមត្ថ​ភាព​របស់​នាង នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ថ្នាក់​ដឹក​នាំ​ស្រុក​មួយ​ចំនួន​បាន​ទទួល​ស្គាល់​នៅ​ចំនេះដឹង​ ជំនាញ ​និង​បទ​ពិ​សោធន៍​របស់​នាង​ ​ហើយ​បាន​នែ​នាំ​នាង​ឲ្យដាក់​ពាក្យ​បំរើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ ។ បច្ចុប្បន្ន​នេះ​នាង​​ត្រូវ​បាន​អភិ​បាលស្រុក និង​ថ្នាក់​ដឹន​នាំ​ស្រុក​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ជា ​បុគ្គ​លិក​កិច្ច​សន្យា​នៅ​ការ​រិយាល័យ​វប្បធ៌ម ​និង​វិចិត្រ​សិល្បៈ​​នៅ​ស្រុក​បាន​រាយណ៍។

បញ្ហាស្ត្រីរកស៊ីផ្លូវភេទ

ភាព​ទី​ទល់​ក្រ ការ​អត់​ឃ្លាន​ ខ្វះ​ថវិការ​សំរាប់​ចញ្ចឹម​ជីវិត​​បាន​ធ្វើឲ្យ​ស្ត្រី​កម្ពុជា​មួយ​ចំនួន​បង្ខំ​ចិត្ត ប្រកប​រប​រក​ស៊ីផ្លូវ​ភេទ ដើម្បី​ផ្គត់ផ្គង​ជីវភាព​គ្រួសារ​ បញ្ហាទាំងអស់នេះបានធ្វើឲ្យគាត់​ប្រឈមនៅបញ្ហា និងការរើសអើងពីសង្គមយ៉ាងខ្លាំ។ ជាក់ស្តែងស្ត្រីរកស៊ីផ្លូវភេទជាច្រើននៅតាមសហគមន៍នានា ដែលមកពី បណ្តាញការងារស្ត្រីរួមគ្នា  បានលើកពី​បញ្ហា​ដែល​គាត់​ជួប​ប្រទះ​កន្លង​មកដូចជាៈ

  • គ្រូពេទ្យ​ផ្តល់​សេវា​យឺត​យាវ ដោយ​មាន​ការ​រើស​អើង​ពួកគាត់។
  • ប៉ូលីស​ប្រើ​អំណាច ចាប់​ដាក់​ព្រៃស្ពឺ​គំរាម​កំហែង គា​បសង្កត់​ស្រ្តី​រក​ស៊ីផ្លូវ​ភេទ​ដោយ ការឃុំឃាង ប្រើហិង្សា រំលោភ​បំពាន​សិទ្ធិ​សេរី​ភាព បំ​បិត​សិទ្ធិ​មិន​ឲ្យ​ក្រុម​គាត់​ទៅ​ណា​មក​ណា​បានតាម​ចិត្ត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​រក​ចំនូល​ចិញ្ចឹម​ជីវិត និង​កូនក្នុង​បន្ទុក​បាន​គ្រាប់​គ្រាន់។
  • សង្គម​បាន​រើស​អើង​ស្ត្រី​រក​ស៊ី​សេវា​កំសាន្ត ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ការ​ងារ​ធ្វើ ឯការ​រស់​នៅ​ឆ្ងាយ​ពីសង្គម។
  • ជើង​ការ​វាយ​យក​លុយ​នៅ​តាមក​ន្លែង​ធ្វើការ។
  • មាន​ល្បែង​ស៊ី​សង និង​លក់​ម៉ា តាម​សហគមន៍​ដែល​គាត់​រស់នៅ ធ្វើឲ្យ​ស្ត្រី(រកស៊ីផ្លូវភេទ) និង​ក្មេងៗ​វងវេង​និង​ល្បែង​ទាំង​នោះ ដែល​បង្ក​ឲ្យ​សហគមន៍។
  • ស្ត្រីនិងស្ត្រីគ្នាឯងមានការរើសអើងគ្នាទៅវិញទៅមក។
  • ភ្ញៀវ​ប្រើ​ហិង្សា និង​បៀប​បៀន​កេរ្ត៍​ភេទ​របស់​ពួគាត់​ជា​ដើម។

បញ្ហា​ទាំង​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ស្ត្រី​រក​ស៊ី​សេវា​កម្ម​ផ្លូវ​ភេទ ដែល​សង្គម​ហាក់​ដូចជា​ មិន​សូវយក​ចិត្ត​ទុក​ដាក់​ ដោយ​ទុក​ពួក​គាត់​ឲ្យរស់នៅ​ដាច់​ដោយឡែក។

អ្វី​ដែល​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​ចង់​បាន គឺសូម​ឲ្យមាន​ការយក​ចិត្តទុក​ដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន រាជ​រដ្ឋាភិបាល​ដោះ​ស្រាយបញ្ហា​ដែល​គាត់​បានជួប​ប្រទះ​សព្វ​ថ្ងៃ និង​មិន​មាន​ការ​រើស​អើង​ពី​សង្គម។